**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

ហ្កាហ្សា៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា ហាម៉ាសត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា បានចូលជាធរមាននៅឯប្រទេសលីបង់ សម្រាប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងប្រាប់ AFP មន្រ្តីជាន់ខ្ពស់ក្រុមប៉ាឡេស្ទីន បាននិយាយថា ក្រុមហាម៉ាស បានជូនដំណឹងទៅកាន់ ក្រុមអ្នកសម្រុះសម្រួលនៅឯ​ប្រទេសអេហ្ស៉ីប កាតា និងតួកគី ថាខ្លួនត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងប្រាកដប្រជាមួយ ដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំង ប៉ុន្តែមន្រ្តីរូបនោះបានចោទប្រកាន់ថា អ៉ីស្រាអែល គឺជាអ្នកដែលរារាំងមិនឱ្យអាច​សម្រេចបានកិច្ចព្រមព្រៀង។

ស្របពេលបទឈប់បាញ់ ត្រូវសម្រេចបាននៅលីបង់ មន្រ្តីអាមេរិក និងអ៉ីស្រាអែល បានបង្ហាញក្តីសង្ឃឹមថា ការបាត់បង់ការគាំទ្រ​ផ្នែកយោធា ពីសំណាក់ក្រុមហេសបូឡា នឹងអាចជួយជំរុញក្រុមហាម៉ាស ឱ្យប្រឹងប្រែងចរចារកសន្តិភាព សម្រាប់សង្រ្គាមហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានអះអាងថា ខ្លួនចង់បានបទឈប់បាញ់ ប៉ុន្តែបើតាមអ៉ីស្រាអែល គឺហាម៉ាសបន្តមិនព្រម​ទទួលយក ការទាមទាររបស់អ៉ីស្រាអែល ជុំវិញការដោះលែងចំណាប់ខ្មាំង។ ដោយឡែក ក្រុមអ្នកជួយសម្រុះសម្រួលអន្តរជាតិ បាននិយាយថា ការទាមទាររបស់អ៉ីស្រាអែល ដែលចង់រក្សាទុកកងទ័ពនៅហ្កាហ្សា ក៏ជាឧបសគ្គចម្បងមួយផងដែរ ហើយបានទម្លាក់កំហុសលើភាគីទាំងពីរតែម្តង សម្រាប់ភាពជាប់គាំងនៃកិច្ចចរចា។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ក្រោយមានការជួយសម្រុះសម្រួល ពីសហរដ្ឋអាមេរិក និងបារាំង។ ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានផ្ទុះជាសង្រ្គាមពេញទំហឹង កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន រវាងភាគីទាំងពីរអស់រយៈពេលខ្ទង់១ឆ្នាំ។ ហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែតលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។

គិតចាប់តាំងពីខែតុលា ឆ្នាំមុន ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សយ៉ាងហោច ៣ ៧៦៩នាក់ នៅលីបង់ ប៉ុន្តែភាគច្រើននៃចំនួនអ្នកស្លាប់ទាំងនោះ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។ ដោយឡែក សម្រាប់សង្រ្គាមនៅហ្កាហ្សាវិញ គឺគិតតាំងពី​ខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានមនុស្សបាត់បង់ជីវិត លើស ៤៤ ០០០នាក់ នៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង