**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)**ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់**មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក និងពិព័រណ័ហាឡាលឆ្នាំ២០២៤ នៅសាធារណរដ្ឋតួកគីយេ**គណៈប្រតិភូក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ធ្វើទស្សនកិច្ចសិក្សាបច្ចេកទេសនៃការសិក្សារៀបចំ និងគ្រប់គ្រងផ្លូវល្បឿនលឿននៅប្រទេសហ្វីលីពីន**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា**ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅវៀតណាម**រដ្ឋបាលក្រុងសិរីសោភ័ណ បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងសិរីសោភ័ណ ជុំវិញបឹងទន្លេសាប ជំហានទី២**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៣០ រៀល សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា

ឯកឧត្តម ឡាវ វ៉ាន់៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត តែងតែផ្តល់ភាពកក់ក្តៅដល់និស្សិតកម្ពុជាសិក្សានៅក្រៅប្រទេស

កាលថ្មីៗនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានចាត់តាំងក្រុមការងារដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត ដឹកនាំក្រុមការងារបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅកាន់ខេត្តក្រុងចំនួន ៥ រួមមាន ប៉េកាំង គុនមីង ក្វាងចូវ ណាននីង និងអានហ៊ួយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូផ្តល់អាហារូបករណ៍។

ក្នុងដំណើរបេសកកម្មគណៈប្រតិភូទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំស្ថានទូត, ស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូពាក់ព័ន្ធរួមមានមន្ទីរអប់រំខេត្ត សមាគមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានៃសាធារណរដ្ឋប្រជាមានិតចិន សរុបប្រមាណ២១ស្ថាប័នដែលបានជួបពិភាក្សាការងារ។

លើសពីនេះទៅទៀតតាមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិតប្រធានគណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រុមការងារបានជួបសំណេះសំណាលនិស្សិតកម្ពុជាក្រុងប៉េកាំង ប្រមាណ៣០០នាក់ ខេត្តអានហ៊ួយប្រមាណ ៦០នាក់ និងនៅតាមបណ្តាលគោលដៅផ្សេងៗទៀត ដើម្បីស្វែងយល់ពីសុខទុក្ខ, ការសិក្សា, ការរស់នៅ និងបញ្ហាប្រឈមនានារបស់និស្សិតសំដៅធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងជួយសម្របសម្រួលឱ្យអស់លទ្ធភាព ដើម្បីឱ្យនិស្សិតអាចបញ្ចប់ការសិក្សាដោយជោគជ័យ នឹងក្លាយជាធនធានមនុស្សកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលការអភិវឌ្ឍធនធានមនុស្ស ជាកត្តាគន្លឹះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យនេះ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងបន្តចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និយាយជារួម និងនិយាយដោយឡែកគឺបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តល់នូវអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាទៅបន្តការសិក្សានៅក្នុង និងក្រៅប្រទេសនៅថ្នាក់ឧត្តមសិក្សា៕

អត្ថបទដែលជាប់ទាក់ទង