**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា**ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ**រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)**ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩**អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)

អេត្យូពី៖ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត បានអញ្ជើញចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC) ដែលប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អមដំណើរដោយឯកឧត្តមបណ្ឌិត ឌី សមស៊ីឌេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពីមួយជីវិត។

សម័យប្រជុំសាមញ្ញលើកទី២ នៃមហាសន្និបាតអង្គការកិច្ចសហប្រតិបត្តិការភាគខាងត្បូង (OSC) បានប្រមូលផ្តុំរដ្ឋជាសមាជិក និងសមាជិកសហការី ដើម្បីបូកសរុបសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ ២០២៣-២០២៤ និងលើកទិសដៅផែនការសម្រាប់ឆ្នាំ ២០២៥-២០២៦ ។ អង្គការ OSC ជាអង្គការអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបញ្ញា បច្ចេកទេស និងហិរញ្ញវត្ថុក្នុងចំណោមសមាជិករបស់ខ្លួន។ នាសម័យសម័យប្រជុំសាមញ្ញលើកទី២ នៃមហាសន្និបាត អគ្គលេខាធិការ OSC ឯកឧត្តម Manssour Bin Mussallam បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការអប់រំក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយបានគូសបញ្ជាក់ពីសមិទ្ធិផលរបស់ OSC ដូចជាការធានាបានអាហារូបករណ៍ចំនួន៤០០ កន្លែង សម្រាប់និស្សិតមកពីរដ្ឋជាសមាជិក ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព។

សន្និបាតនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ OSC ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សមាហរណកម្មក្នុងតំបន់ និងការផ្លាស់ប្តូរការអនុវត្ត និងធនធានដ៏ល្អបំផុតឆ្ពោះទៅរកការជំរុញការផ្លាស់ប្តូរ “វិធីទីបីនៃការអភិវឌ្ឍន៍” ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់អង្គការសម្រាប់វិធីសាស្រ្តសហការ និងរួមបញ្ចូលគ្នាក្នុងការអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតខាងលើ។

ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា “កម្ពុជាប្រាថ្នាចង់ភ្ជាប់អង្គការនៃកិច្ចសហប្រតិបត្តិការភាគខាងត្បូង (OSC) ជាមួយបណ្តាប្រទេសអាស៊ីនៅគ្រប់កម្រិតនៃការអប់រំ ទន្ទឹមនឹងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ចក្ខុវិស័យនេះ គឺដើម្បីស្វែងរកការបង្កើតសង្គមដែលផ្តល់ចំណេះដឹងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។”

អត្ថបទដែលជាប់ទាក់ទង