**ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥០នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា**ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ**រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ចូលរួមមហាសន្និបាតលើកទី២ នៃអង្គការកិច្ចសហប្រតិបត្តិការខាងត្បូង (OSC)**ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩

សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះជាថ្ងៃ អបអរសាទរខួប៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជាខួប៦ឆ្នាំ ដែលល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤)។

សម្ដេចតេជោ បន្ថែមថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សម្ដេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

អត្ថបទដែលជាប់ទាក់ទង