**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ

Reuters៖ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Dmitry Polyanskiy កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បាននិយាយថាការសម្រេចចិត្តណាមួយដោយ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន គឺប្រៀបបានដូចជាការកាត់ទោសប្រហារជីវិតមួយលើកងទ័ពអ៊ុយក្រែន ខណៈចោទប្រកាន់ទីក្រុង កៀវថាកំពុងព្យាយាមអូសទាញឱ្យប្រទេសជាសមាជិក NATO​ ចូលរួមដោយផ្ទាល់ក្នុងជម្លោះជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN លោក Dmitry Polyanskiy ក៏បានចោទប្រកាន់ដែរថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន កំពុងព្យាយាមតាមរយៈការបង្កើនការគាំទ្រ ដល់អ៊ុយក្រែន ដើម្បីបង្កភាពស្មុគស្មាញដល់រុស្ស៉ី និងអនាគតរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មានការភិតភ័យចំពោះការវិលត្រឡប់ របស់លោក ដូណាល់ ត្រាំ នៅខែមករាខាងមុខ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ដូណាល់ ត្រាំ កំពុងពិចារណាតែងតាំងលោក Keith Kellogg ជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ដែលបានធ្វើបទបង្ហាញដល់រូបលោកអំពី ផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនជាបេសកជនពិសេសសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានរាយការណ៍ថា ក្នុងនោះមានទាំង ការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង