**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានទទួល អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច ចែកជូនពលរដ្ឋងាយរងគ្រោះ ៣១០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកសៀមបូក**ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥០នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា**ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ**រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដែលបានមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទស្សនាប្រាសាទអង្គេរវត្ត នាថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ៗចំនួន៣ នៅថ្ងៃចុងក្រោយ ដែលនោះជាការអនុម័ត្រឯកសារបីស្នូលជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវអនុវត្ត្តន៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា សម្រាប់ការអនុម័ត្រឯកសារទាំង៣នេះមានដូចជា៖ ទី១ ផែនការសកម្មភាពនៃអនុសញ្ញានេះដល់៥ឆ្នាំទៅមុខទៀតដែលគេហៅថាឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ដែលកំពុងប្រមូលធាតុចូលចុងក្រោយដើម្បី រៀបចំ ពង្រាង ផែនការនេះឱ្យបានចប់សព្វគ្រប់ស្អែកយប់នេះ ដើម្បីឱ្យថ្ងៃសុក្រខាងមុខនេះនឹងអនុម័ត្រតែម្តងដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
សម្រាប់ឯកសារឈ្មោះសៀមរាប-អង្គរ នេះនឹងក្លាយទៅជាឈ្មោះមួយដ៏ល្បីលើពិភពលោក។ ទី២ ឯកសារសេចក្តីថ្លែងការណ៍នយោបាយដែលមានគណៈប្រតិភូជាន់ខ្ពស់ដែលមានថ្នាក់រដ្ឋមន្រ្តីត្រូវអនុម័ត្រ និងគាំទ្រដែលជាសេចក្តីថ្លែងការណ៍មួយបង្ហាញពីបណ្តាប្រទេសទាំង១៦៤ ជាសមាជិករដ្ឋភាគីប្តេជ្ញាចិត្តរួមគ្នាស្តីពីការគោរពឱ្យបានត្រឹមត្រូវនូវខ្លឹមសារ តម្រូវការ គោលដៅរបស់អនុសញ្ញាអូតាវ៉ា ស្តីពីការហាមឃាត់នៃការផលិត ប្រើប្រាស់ ដឹកជញ្ជូន និងការងារបោសសំអាត ហើយនិងការជួយដល់បងប្អូនដែលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនតែម្តង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្នុង សេចក្តីថ្លែងការណ៍នេះនឹងអំពាវនាវដល់បណ្តាប្រទេសចំនួន៣៣ទៀតដែលមិនទាន់បានចូលជាសមាជិកនៅឡើយ ឱ្យប្រញាប់ប្រញាល់គាំទ្រស្តីពីគ្រាប់មីននេះ នឹងបើអាចធ្វើទៅបានចូលជាសមាជិករដ្ឋភាគីឱ្យបានឆាប់ៗដើម្បីរួមដំណើរគ្នាទៅកាន់ពិភពលោកមួយគ្មានមីន។
បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញមកចូលរួមពិធីបើកសម្រាប់កម្មវិធីពិសេសនេះបានចុះហត្ថលេខាគាំទ្រមុនគេរួចហើយ។ ចំណែកបណ្តាប្រទេសផ្សេងទៀតក៏បានចុះហត្ថលេខាដែរដោយបន្តការគាំទ្រជាបន្តបន្ទាប់ផងដែរ។សម្រាប់ឯកសារទី៣ ដែលចាត់ទុកថាសំខាន់ពីព្រោះថាកិច្ចប្រជុំនេះពិនិត្យឡើងវិញនៃកិច្ចការងារអនុសញ្ញាអូតាវ៉ា ៥ឆ្នាំកន្លងមកនេះ ថាបានធ្វើអ្វីខ្លះ ខ្វះខាតចំណុចណាខ្លះ និងត្រូវការកែលម្អរចំណុចណាឡើងវិញ ដើម្បីយកមកដាក់ក្នុងផែនការសកម្មភាពត្រូវអនុវត្ត ៥ឆ្នាំខាងមុខទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តីលើកឡើងថា៖ «អីចឹងការប្រមូលផ្តុំបណ្តាប្រទេសជាង១០០និងអង្គការធំៗចំនួន៨០ដែលមានអ្នកចូលរួមជិត៨០០នាក់។តំណាងមកពីប្រទេសអាហ្រ្វិកមិនបានមកទាំងអស់ទេ ដោយសារប្រទេសមួយចំនួនជួបប្រទះខ្វះធនធានមិនអាចធ្វើដំណើរមកបាន និងប្រទេសខ្លះទៀតមកតំណាងប្រទេសជិតខាងរបស់ខ្លួនដោយតំណាង៤ទៅ៥ប្រទេសដើម្បីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងកិច្ចប្រជុំនេះតែម្តង»។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងឱ្យដឹងផងដែរថា ការប្រមូលផ្តុំនៃកិច្ចប្រជុំនេះគឺជាការប្រមូលផ្តុំអាណិតអាសូរ ការប្រមូលផ្តុំស្រឡាញ់សន្តិភាព និងការប្រមូលផ្តុំប្តេជ្ញាចិត្តរួមគ្នាដើម្បីឱ្យពិភពលោកយើងនេះកុំឱ្យជួប្រទះនឹងការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនិងការប្រមូលផ្តុំនៃទឹកដីអង្គរសៀមរាបគឺពិភពលោកនឹងយកទៅវិញនូវសារសន្តិភាព សារនៃការរស់នៅសុខដុមរម្យនា សារនៃការកសាងសាកលលោកមួយដែលការពារសិទ្ធដល់អ្នករងគ្រោះដោយសារមីននិងការពារមនុស្សជំនាន់ក្រោយគ្រោះថ្នាក់ដោយសារមីនគឺចេញពីទឹកដីសៀមរាបរបស់កម្ពុជានេះតែម្តង ដែលមានប្រាសាទអង្គរវត្តនិម្មិត្តរូបដ៏រស់រវើករបស់កម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គេ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅក្នុងសៀបរាបគឺបានប្រមូលផ្តុំនៃស្មារតីទទួលខុសត្រូវក្នុងកិច្ចសាមគ្គី ក្នុងការប្តូរផ្តាច់ដើម្បីសំដៅធ្វើយ៉ាងណាឱ្យពិភពលោកគ្មានការគ្រោះថ្នាក់កើតចេញពីសំណល់គ្រឿងផ្ទុះសង្រ្គាមពីគ្រាប់មីន។ ក្នុងកិច្ចប្រជុំនេះ មានប្រទេសជាង១០៥ និងអង្គការធំៗចំនួន៨០ទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីរួមគ្នាលុបបំបាត់គ្រាប់មិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង