**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី**រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ**ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន**សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ៥៥អង្គ នៅវត្តក្តីអណ្ដែត ក្នុងក្រុងស្ទឹងសែន**ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**លោកជំទាវ លឹម រស្មី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ងួន រតនៈ ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា មានវិស័យដឹកជញ្ជូន និងឡូជីស្ទីក

ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី សូមសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលសម្ដេច ទទួលបាននូវពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់ អាស៊ី-ប៉ាស៊ីហ្វិក (KSI) កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រជាជាតិកម្ពុជា ពិតជាមានក្តីមោទនភាពណាស់ ដែលសម្តេចធិបតី បានទទួលនូវពានរង្វាន់ដ៏មាន គុណតម្លៃនេះ ដែលពិតជាស័ក្តិសមបំផុត ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តតាមស្មារតីបុរេសកម្ម និងមុតស្រួចនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និងការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវសន្តិភាព ស្ថិរភាពនយោបាយ ប្រកបដោយប្រសិទ្ធភាព នៅគ្រប់ដំណាក់កាលទាំងអស់។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រធីតាជាទីស្រឡាញ់ សូមសមប្រកប ដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិ កម្ពុជា ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿងជានិច្ចនិរន្តរ៍ ៕

អត្ថបទដែលជាប់ទាក់ទង