**អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សាងសង់ បាន៩២% គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ**អ្នកនាំពាក្យ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់**ឯកឧត្តម ហួត ហាក់៖ សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់សៀម**ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ**មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ការប្រើអំពើហឹង្សាលើសាមណេរ នៅវត្តក្បាលបឹងសេះ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស**ប្រធានាធិបតីរុស្ស៊ីព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

អ្នកនាំពាក្យ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តាញគម្រោងប្រព័ន្ធផ្សព្វផ្សាយសន្តិភាព និងការកសាងសន្តិភាពសហគមន៍ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រ ដោយកម្ពុជាខ្លួនឯងផ្ទាល់ ហើយជាលទ្ធផលបានបង្ហាញថា មានភាពល្អប្រសើរ។

ឯកឧត្ដមបានលើកឡើងថា សេរីភាពសារព័ត៌មានគឺជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេស កម្ពុជា វាផ្ទុយពីអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍ ដោយសេរីភាពសារព័ត៌មានត្រូវបាន ធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិត បទដ្ឋានគតិយុត្តជាធរមានផ្សេងៗទៀត។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបែបនេះ គឺឆ្លើយតបទៅនឹងការចេញផ្សាយរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានលើកឡើងថា សិទ្ធិ សេរីភាពនៅក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា នៅតែបន្ដរងការវាយប្រហារ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសិទ្ធិ សេរីភាព គ្រប់បែបយ៉ាងទាំងអស់ដែលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធ បានផ្តល់ជូន។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបានបន្ថែមថា ក្នុងឆ្នាំ២០២៤ អ្នកសារព័ត៌មានចំនួន៧៩,៨ភាគរយ ក្នុងចំណោមអ្នកចូលរួមឆ្លើយនៅក្នុងការស្ទាបស្ទង់មតិសរុបបានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានចំនួនប្រមាណជិត ៨០ ភាគរយ បានអះអាងថាខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មានដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ការផលិត និងផ្សព្វផ្សាយព័ត៌មានដោយសេរី ដោយគោរពប្រកាន់ខ្ជាប់នូវក្រម សីលធម៌ត្រឹមត្រូវ និងគ្មានការរឹតត្បិត ឬការយាយីអ្វីឡើយ។

ឯកឧត្ដមបានអះអាងថា៖ «ការពួនជ្រុំលើកកម្ពស់អភិវឌ្ឍន៍សិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាន ការបញ្ចេញមតិ និងសិទ្ធិមនុស្សមិនមែនធ្វើឡើងដោយសម្រាប់តែបុគ្គល ឬក្រុមណាមួយឡើយ។ ដូច្នេះហើយការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់ ដើម្បីធានាភាពម៉ត់ចត់ ភាពសុក្រឹត ភាពប្រាកដប្រជា គុណភាព តម្លាភាព និងដែលអាចទុកចិត្ដបាន។ របាយការណ៍ដែលបានរៀបចំឡើងនេះ គឺមិនទាន់បានឆ្លុះបញ្ចាំងនូវគុណតម្លៃរួមក្នុងការលើកកម្ពស់សិទ្ធិ សេរីភាពនៅឡើយ រាប់បញ្ចូលទាំងតម្លៃនៃការចូលរួម និងព័ត៌មានដែលបានប្រើប្រាស់»។

ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានបញ្ជាក់ឱ្យដឹងថា ប្រសិនបើយើងពិនិត្យមើល និងវាយតម្លៃផ្អែកលើគោលការណ៍ និងមូលដ្ឋានវិទ្យាសាស្រ្ដសម្រាប់ការសិក្សានៅពេលនេះ។ ឯកឧត្ដមបានថ្លែងឱ្យដឹងទៀតថា បើតាមការចេញផ្សាយរបាយការណ៍នេះ គឺផ្អែកទៅលើការអះអាងសេចក្ដីសង្ខេបរបស់របាយការណ៍ និងផ្អែកលើប្រភពព័ត៌មានដោយស្រង់យកព័ត៌មានពីការចេញផ្សាយរបស់អង្គភាព ឬពីអង្គការប្រទេសផ្សេងៗដែលធ្វើតាមរបៀបវារៈ ហើយយកមកដាក់បញ្ចូលជារបាយការណ៍របស់ខ្លួន។ «ការស្រង់នូវករណីកើតហេតុដែលបានកើតឡើងដើម្បីដាក់ក្នុងរបាយការណ៍នេះគឺដោយមិនទាន់បានថ្លឹងថ្លែងអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងស្ថានភាពនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយម៉ត់ចត់នៅឡើយ ដែលអ្នកធ្វើរបាយការណ៍នេះក៏បានទទួលស្គាល់ខ្លួនឯងដែរថា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយមានកង្វះខាតនូវព័ត៌មាន។ ផ្ទុយទៅវិញសម្រាប់របាយការណ៍បែបនេះគឺចាំបាច់ណាស់ដែលត្រូវសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់ក៏ដូចជាមួយអាជ្ញាធរសមត្ថកិច្ចដែលទទួលខុសត្រូវ។» នេះគឺជាការលើកឡើងបន្ថែមរបស់ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

បើតាម ឯកឧត្ដម ទេព អស្នារិទ្ធ ការស្រង់ចូលនូវករណីឧបទ្ទវហេតុដែលបានកើតឡើង និងយកទិដ្ឋភាពទាំងអស់នេះមកដើម្បីវាយតម្លៃ រាប់បញ្ចូលថា ជាការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សេរីភាព។ ដូច្នេះ គឺជាការវាយតម្លៃដែលនៅមិនទាន់មានលក្ខណៈត្រឹមត្រូវ គ្រប់គ្រាន់ អាចឱ្យតួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋជឿជាក់នៅឡើយ ព្រោះនៅខ្វះតម្លាភាព ខ្វះការឆ្លុះបញ្ចាំងជំហរ និងតម្លៃរួម ធ្វើឡើងដោយមើលតែមួយជ្រុង ដើម្បីវាយតម្លៃទាញស្ថានភាពឱ្យធ្លាក់ទៅក្នុងភាពអាក្រក់ ដើម្បីគាំទ្រដល់របៀបវារៈ។

ទន្ទឹមនេះ ឯកឧត្ដមអ្នកនាំពាក្យរូបនេះក៏បានលើកជាសំណួរថា តើរបាយការណ៍ដែលបានរៀបចំឡើងនេះ ចូលរួមចំណែកអ្វីខ្លះក្នុងការលើកស្ទួយសិទ្ធិសេរីភាព នៅកម្ពុជា។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦ សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។ ចំណែក ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។

ឯកឧត្ដមបានឱ្យដឹងទៀតថា សម្រាប់កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចម្បងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្ត និងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តន៍តួនាទីនិងភារកិច្ចក្នុងក្របខ័ណ្ឌដែលច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង