**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់

ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យទីតាំងជាក់ស្តែងនៃយុទ្ធសាស្ត្រដោះស្រាយបញ្ហាសន្តិសុខទឹក ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូនៃស្ថាប័នទាំង៣ មានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចភូមិសាស្រ្តអូរដូនតា ថ្នល់បត់ និងផ្ទះស្បូវ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនដែលស្ថិតនៅជាប់នឹងព្រំដែននៃប្រទេសថៃ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជារៀងរហូតមក ខេត្តប៉ៃលិនជួបការលំបាកខ្លាំងលើសុវត្ថិភាពទឹកនៅគ្រប់រដូវកាល ហេតុនេះហើយទើបក្រសួងធនធានទឹក និងឧតុនិយមធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយយកចិត្តទុកដោះស្រាយលើបញ្ហាសន្តិសុខទឹកដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវទឹកជំនន់គ្រប់ប្រភេទ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដែលតែងតែយាយីមកលើខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រៅពីនេះក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវយុទ្ធសាស្រ្តកសាងអាងទឹកឱ្យបានច្រើនសម្រាប់ស្ដុកទឹកក្នុងបរិមាណច្រើន ដើម្បីជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងបញ្ចេញទឹកមកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរដូវប្រាំងក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង