**អនុរដ្ឋមន្រ្តីការបរទេសឡាវ ស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន**ករណីឆេះផ្សារបឹងឈូក៖ រាជរដ្ឋាភិបាលប្រកាសសាងសង់តូបឡើងវិញនិងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ**ខេត្តកណ្តាល ផ្សព្វផ្សាយចំណេះដឹង អបអរសាទរ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ជំរុញភាពស្អាតនិងបៃតងនៅតាមមូលដ្ឋាន**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងខេត្តបន្ទាយមានជ័យ**ឯកឧត្តម ប៊ុន ហុន បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**សិក្ខាកាមយោធា វគ្គឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ និងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលវាស់វែង គូសផែនទី ១៥៨នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ**បារាំងកំពុងរងសម្ពាធពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនចំពោះដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសរវាងអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោងគម្រោងនៃខេត្តគោលដៅទាំង៥**ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន នៅភាគខាងត្បូងប្រទេសថៃ**សម្តេចធិបតី អំពាវនាវពលរដ្ឋត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព**រុស្ស៊ី បញ្ជាឲ្យអ្នកសារព័ត៌មានអាល្លឺម៉ង់ ចាកចេញពីប្រទេស របស់ខ្លួន ឆ្លើយតបនឹងការបិទការិយាល័យទូរទស្សន៍ Channel One របស់រុស្ស៊ី **ប្រមុខរាជរដ្ឋាភិបាល៖ រដ្ឋគ្មានគោលនយោបាយធ្វើបាបពលរដ្ឋ ឬដណ្តើមដីពលរដ្ឋទេ គឺមានតែចែកដីជូនពលរដ្ឋ ដែលពុំមានដីពិតប្រាកដ**អ៊ុយក្រែន ថាការប្រគល់អាវុធឱ្យបានលឿនរហ័ស គឺមានសារៈសំខាន់ជាង ការកែនកងទ័ពថ្មីបន្ថែម**សម្ដេចធិបតី៖ ប្រធានបទសន្តិភាព នៅតែមានតម្លៃជាសាកល មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានោះទេ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»**នាយករដ្ឋមន្ត្រីថៃ និងសិង្ហបុរី ពិភាក្សាលើបញ្ហាសន្តិសុខស្បៀង ថាមពល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ឌីជីថល**សម្តេចធិបតី៖ រដ្ឋបានត្រៀមដីរួចរាល់ហើយសម្រាប់ ផ្តល់ជូនប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនៅដើមឆ្នាំក្រោយ**ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី “លទ្ធផលអង្កេតនវានុវត្តន៍រាជធានី ខេត្ត នៅកម្ពុជា ឆ្នាំ២០២២”**សម្តេច ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ីនត្រាកូ ក្នុងការផ្តល់ស្ថានីយ៍ចម្រោះទឹកស្អាត ជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការពារបរិស្ថាន និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់**សម្ដេចធិបតី៖ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដែលបញ្ចប់សង្រ្គាមក្នុងរយៈពេល ៥០០ឆ្នាំ មានលក្ខណៈពិសេសពីរ ដែលមិនធ្លាប់មានពីមុនមក

សម្តេចធិបតី អំពាវនាវពលរដ្ឋត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវពលរដ្ឋកុំស្តាប់ការញុះញង់របស់ខ្មោចគណបក្សប្រឆាំងត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព។

សម្តេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិ សេសបងប្អូនដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះកុំជឿតាមការញុះញង់ និងអុច អាលរបស់ក្រុមឧទ្ទាមក្រៅប្រទេស ឬខ្មោចគណបក្សប្រឆាំង គប្បីជឿជាក់លើការដឹកនាំ និងយន្តការដោះ ស្រាយរាជរដ្ឋាភិបាលដែលខិតខំគ្រប់យ៉ាងដើម្បីផលប្រយោជន៍រួមរបស់ជាតិ និងរបស់បងប្អូនប្រជាពលរដ្ឋ នោះ។

សម្តេចធិបតី លើកឡើងថា ក្រុមនិន្នាការប្រឆាំងនៅតែ បន្តចិញ្ចឹមចិត្ត និងផែនការនានាដើម្បីធ្វើការញុះញង់ឲ្យដុតបំផ្លាញប្រទេសជាតិដើម្បីតែបំពេញមហិច្ឆិតារបស់ពួកផងខ្លួនដើម្បីឲ្យប្រជាពលរដ្ឋស្អប់ និងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះ ឆ្នោត។ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្តាប់តាមការអុចអាលរបស់ពួកទាំងនោះ គប្បីរួមគ្នាខិតខំបន្តថែរក្សាសុខសន្តិភាព និងភាពសុខសាន្តដែលយើងកំពុងមានសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង