**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង**ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីជូនដំណឹងស្តីពី ការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម**កម្លាំងអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបការជួញដូរកញ្ឆា នៅស្រុកបូរីជលសារ ដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ ឃាត់ខ្លួនជនល្មើស ២នាក់**រដ្ឋមន្ត្រីព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បញ្ជាក់ជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌**អគ្គស្នងការនគរបាលជាតិ ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការស្តីទី មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុន Toyota**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន**កាកបាទក្រហមកម្ពុជា រៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម ជា វុទ្ធី ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាតំណាងក្រុមហ៊ុន Hong Leong**អង្គការ MAG ប្តេជ្ញាបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីនជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី «កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»**អនុរដ្ឋមន្រ្តីការបរទេសឡាវ ស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន**ករណីឆេះផ្សារបឹងឈូក៖ រាជរដ្ឋាភិបាលប្រកាសសាងសង់តូបឡើងវិញនិងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ**ខេត្តកណ្តាល ផ្សព្វផ្សាយចំណេះដឹង អបអរសាទរ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ជំរុញភាពស្អាតនិងបៃតងនៅតាមមូលដ្ឋាន**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងខេត្តបន្ទាយមានជ័យ**ឯកឧត្តម ប៊ុន ហុន បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**សិក្ខាកាមយោធា វគ្គឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ និងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលវាស់វែង គូសផែនទី ១៥៨នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ**បារាំងកំពុងរងសម្ពាធពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនចំពោះដីកាចាប់ខ្លួនចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសរវាងអង្គភាពគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោងគម្រោងនៃខេត្តគោលដៅទាំង៥**ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន នៅភាគខាងត្បូងប្រទេសថៃ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ជាអតីតតំបន់ដ៏ស្មុគស្មាញមានទាំងជម្លោះដីធ្លី និងការចិញ្ចឹមកម្លាំងខុសច្បាប់ពីក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង ហើយបច្ចុប្បន្ន តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននិងកំពុងស្ថាបនានូវសមិទ្ធផលសំខាន់ៗជាច្រើនបន្តបន្ទាប់រួមមាន៖សាលារៀន, មណ្ឌលសុខភាព, ទីស្នាក់ការកាកបាទក្រហមកម្ពុជា, ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល, ទីស្នាក់ការកងរាជអាវុធហត្ថ, ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ, ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា, ទីស្នាក់ការសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព, អាស្រមអាយុវែង លោកតាគង់ លោកយាយសម, ស្រះទឹកទំហំជាង ៦ហិកតា, ខ្លោងទ្វារភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ, ផ្លូវខ្វាត់ខ្វែងក្នុងភូមិ ក្រាលដោយថ្មភ្នំ ចាក់បេតុង និងសំណង់សិល្បការ្យ, សួនច្បារបំពាក់ដោយឧបករណ៍ហាត់ប្រាណ និងសួនកុមារសាធារណៈ, ទីតាំងចុះចតឧទ្ធម្ភាគចក្រ, លំនៅដ្ឋានតេជោឈ្នះឈ្នះ ជូនជូនពិការដែលជាមេក្រុមចំនួន៩នាក់ម្នាក់១ខ្នង និងបានដាំដើមក្ងោកលម្អគ្រប់តាមដងផ្លូវផងដែរ។

សូមបញ្ជាក់ជូនផងដែរថា យោងប្រកាសលេខ ៣១៨៧ប្រក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពីភូមិទួលប្រាសាទ នៃឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានព្រំប្រទល់៖ ខាងជើង និងខាងលិច ជាប់នឹងភូមិទួលប្រាសាទ ឃុំទួលពង្រ, ខាងត្បូងជាប់នឹងភូមិស្រឡៅជ្រុំ និងភូមិអូរកេស ឃុំទួលពង្រ, ខាងកើត ជាប់នឹងភូមិបឹងឈូក និងភូមិរស្មីមានជ័យ ឃុំទួលពង្រ។ បច្ចុប្បន្ន ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ មានប្រជាជន សរុបចំនួន ៤,២៦៨នាក់ ស្រី ២,១៦៦នាក់ ស្មើនឹង ១,២១៧គ្រួសារ៕   

អត្ថបទដែលជាប់ទាក់ទង