**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

ករណីឆេះផ្សារបឹងឈូក៖ រាជរដ្ឋាភិបាលប្រកាសសាងសង់តូបឡើងវិញនិងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ

ភ្នំពេញ៖ ករណីឆេះផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់ដំណោះស្រាយជាច្រើនចំណុចក្នុងនោះសម្ដេចបានប្រកាសជួយសាងសង់តូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យរៀបចំទីតាំងលក់ដូរជាបណ្ដោះអាសន្នជូនអាជីវករដែលមានតូបឆេះនៅជាន់ខាងលើ ចំណែកតូបនៅជាន់ខាងក្រោម និងផ្នែកខាងក្រោយដែលមិនត្រូវបានឆេះអនុញ្ញាតឱ្យអាជីវករចូលលក់ដូរឡើងវិញជាធម្មតា។

សម្ដេចនាយករដ្ឋមន្រ្តី បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះពិនិត្យនិងសាងសង់តូបដែលបានឆេះឡើងវិញដោយរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប ដែលរងការខូចខាតដោយសារអគ្គិភ័យ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងក្នុងខេត្តបាត់ដំបងដែលបានប្រឹងប្រែងជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលាមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។

សូមរំលឹកថាកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤មានករណីអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅរាលដាលយ៉ាងលឿននៅជាន់ខាងលើនៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករសម្រុកនាំគ្នាមកជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្សារទាំងយប់។ កម្លាំងជំនាញបានគ្រប់គ្រងពន្លត់ទាំងស្រុង រហូតដល់ម៉ោង៣និង ២០នាទីព្រឹកថ្ងៃទី៤ខែវិច្ឆិកា ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង និងប្រើប្រាស់ទឹក អស់ចំនួន៥០រថយន្តអគ្គិភ័យ។នៅខណៈពេលដែលអគ្គីភ័យកំពុងឆាបឆេះមានកម្លាំងនគបាល អាវុធហត្ថ យោធា ប្រជាការពារ និងសន្តិសុខ អាជ្ញាធរ បានចុះមកជួយអន្តារគមន៍ពន្លត់អគ្គីភ័យ ជួយជញ្ជូនសម្ភារៈ ទំនិញ របស់អាជីវករ និងការពារសន្តិសុខ និងបន្តយាមកាមជុំវិញផ្សារទល់ភ្លឺ៕

អត្ថបទដែលជាប់ទាក់ទង