**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម**គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន**តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»**ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ទទួលទានអាហារ ជាមួយមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Facebook**អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ត្រូវខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរឡើង លុបបំបាត់ការកកស្ទះឯកសារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហាររូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំសិក្សា២០២៤-២០២៥**អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប**តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម**ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង**គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ**ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ**ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង**រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ទៅដល់​កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង

កម្លាំងអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបការជួញដូរកញ្ឆា នៅស្រុកបូរីជលសារ ដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ ឃាត់ខ្លួនជនល្មើស ២នាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរកញ្ឆា ដោយឃាត់ខ្លួនជនល្មើស២នាក់ ដោយដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ។

នៅទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ កម្លាំងសរុបចំនួន២០នាក់ មធ្យោបាយទូកចំនួនពីរគ្រឿង អាវុធ AK ចំនួន៨ដើម ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបជាក់ស្ដែងករណីរក្សាទុក ដឹកជញ្ជូន ជួញដូរកញ្ឆាស្ងួតខុសច្បាប់នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានបន្តទៀតថា ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖ ជនសង្ស័យឈ្មោះ អ៊ុំ សុខ អាយុ៤៨ឆ្នាំ មុខរបរកសិករ (ស៊ីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) និងជនសង្ស័យឈ្មោះ សូ រំដួល ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ។
យោងតាមស្ដាប់ចម្លើយឈ្មោះ អ៊ុំ សុខ បានបង្ហាញថា ឈ្មោះ សូ រំដួល មិនពាក់ព័ន្ធនោះទេ ហេតុដូច្នេះលោកព្រះរាជអាជ្ញា បានបង្គាប់មកកម្លាំងជំនាញឱ្យជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, កញ្ឆាក្រៀមចំនួន១១៩កញ្ចប់, ទូកកាណូ១គ្រឿង, ម៉ាស៊ីនមួយគ្រឿង, និងទូរស័ព្ទដៃ១គ្រឿង ត្រូវបានកម្លាំងដកហូតផងដែរ។
ក្រោយពីកម្លាំងជំនាញ សាកសួរស្រាវជ្រាវបន្ថែមរួចមក, នៅវេលាម៉ោង ២១៖១៥នាទី កម្លាំងកងរាជអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងកងរាជអាវុធអាហត្ថ ស្រុកកោះអណ្តែត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់បាយ (រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។ វត្ថុតាងដកហូតទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង