**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម**គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន**តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»**ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ទទួលទានអាហារ ជាមួយមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Facebook**អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ត្រូវខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរឡើង លុបបំបាត់ការកកស្ទះឯកសារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហាររូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំសិក្សា២០២៤-២០២៥**អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប**តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម**ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង**គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ**ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ**ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង**រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ទៅដល់​កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង**ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម

ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង

ម៉ិចស៊ីកូ៖ ប្រធានាធិបតី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លូឌា ស៊ីនបាម បានផ្តល់រូបភាពច្បាស់បំផុតអំពីរបៀបដែលរដ្ឋាភិបាលរបស់ពួកគេ នឹងឆ្លើយតបចំពោះពន្ធដែលបានស្នើឡើងដោយលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ លើប្រទេសនេះ ដោយព្រមានថា នឹងធ្វើឱ្យបាត់បង់ការងារអាម៉េរិកចំនួន៤សែនកន្លែង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីម៉ិកស៊ិក បាននិយាយថា ការឆ្លើយតបរបស់ម៉ិកស៊ិកនឹងមានភាពរហ័សរហួន ប្រសិនបើលោក ត្រាំ ធ្វើតាមផែនការនោះ។

លោកស្រីអះអាងថា៖«ប្រសិនបើអាម៉េរិកដំឡើងពន្ធ ម៉ិកស៊ិកក៏នឹងដំឡើងពន្ធដែរ»។ ការអត្ថាធិប្បាយនេះ គឺជាការឆ្លើយតបចុងក្រោយបំផុត ចំពោះសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ដែលគ្រោងនឹងដាក់ពន្ធបន្ថែមមិនត្រឹមតែលើប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែនៅលើប្រទេសកាណាដា និងម៉ិកស៊ិកផងដែរ ក្នុងអត្រា២៥ភាគរយ។ ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ម៉ាសេឡូ អេប្រាដ ក៏បានព្រមានប្រឆាំងនឹងលោក ត្រាំ ក្នុងការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មក្នុងតំបន់ ដោយថា វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្មករអាម៉េរិក។

លោកបាននិយាយថា ការងារប្រហែល៤សែនកន្លែងនឹងបាត់បង់នៅក្នុងសហរដ្ឋអាម៉េរិក ដោយបានចង្អុលបង្ហាញពីការសិក្សាមួយដោយផ្អែកលើតួលេខពីក្រុមហ៊ុនផលិតរថយន្តអាម៉េរិក ដែលផលិតនៅម៉ិកស៊ិក។

លោក បាន បន្ថែម ថា ផល ប៉ះ ពាល់ នឹ ង ពង្រីក លើស ពី កម្មករ រហូតដល់ អ្នក ប្រើ ប្រាស់ អាម៉េរិក ជាឧទាហរណ៍ រថយន្ត Pick-up ភាគច្រើនដែលលក់នៅសហរដ្ឋអាម៉េរិក ត្រូវបានផលិតនៅក្នុងប្រទេសម៉ិកស៊ិក។

លោក អះអាង ថា ពន្ធ របស់ លោក ត្រាំ នឹង បន្ថែមថ្លៃដើមចំនួន៣០០០ដុល្លារដល់ តម្លៃ រថយន្ត ថ្មី មួយគ្រឿង។ លោក ត្រាំ បានសន្យាថា នឹងប្រើប្រាស់ពន្ធគយដើម្បីជំរុញឧស្សាហកម្មផលិតកម្មរបស់សហរដ្ឋអាម៉េរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកកាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែម ប្រសិនបើប្រទេសទាំងបីមិនចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានពិភាក្សាជាមួយលោក ត្រាំ រួចហើយអំពីការគំរាមកំហែងពន្ធ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង