**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម**គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន**តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»**ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ទទួលទានអាហារ ជាមួយមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Facebook**អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ត្រូវខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរឡើង លុបបំបាត់ការកកស្ទះឯកសារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហាររូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំសិក្សា២០២៤-២០២៥**អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប**តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម**ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង**គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ**ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ**ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង**រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ទៅដល់​កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង

ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត​ ខេត្តស្វាយរៀង។

វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។

លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា នៅថ្ងៃទី៣០ នេះ ក្រុមហ៊ុនយើងនឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកព្រីនពុម្ពជាដើម។

លោកបន្ថែមថា សម្រាប់ស្អែកនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅទោះមាន ឬមិនទាន់មានបទពិសោធន៍ការងារ ក៏អាចមកចូលរួមក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះបានដែរ។

លោក ទេព បញ្ញា បានឱ្យដឹងទៀតថា ក្រុមហ៊ុនមានការសហការជាមួយនឹង មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ NEA យូរមកហើយ។ លោកបន្តថា៖ «យើងខ្ញុំពិតជាអរគុណដល់មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងខ្លាំងណាស់ ដែលតែងតែគាំទ្រ និងផ្តល់ការជ្រោមជ្រែងដល់ក្រុមហ៊ុនយើងក្នុងការជ្រើសរើសបុគ្គលិក ក៏ដូចជាកម្មករនិយោជិតកន្លងមក»។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១ ៥២ ៧៧ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

អត្ថបទដែលជាប់ទាក់ទង