**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត**បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន**បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ

តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»

ប៉េកាំង៖ តុលាការរដ្ឋធានីប៉េកាំង បានកាត់ទោសអ្នកសារព័ត៌មានរដ្ឋចិនជើងចាស់ម្នាក់ឈ្មោះ ដុង យូយូ (Dong Yuyu) នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំពី«បទចារកម្ម» ខណៈក្រុមគ្រួសាររបស់លោក ចាត់សាលក្រមនេះថាជា«រឿងក្ដីអយុត្តិធម៌ធ្ងន់ធ្ងរ»។

ក្លឹបសារព័ត៌មានជាតិអាម៉េរិក បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងរដ្ឋធានីប៉េកាំង បានសម្រេចឃុំខ្លួនអតីតនិពន្ធនាយក និងអ្នកកាសែតស្ថាប័នសារព័ត៌មាន Guangming Daily កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅពេលដែលលោកកំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកការទូតជប៉ុន ក្រោយមកលោកក៏ត្រូវបានចោទប្រកាន់ពីបទចារកម្ម។

ជុំវិញរឿងរ៉ាវនេះ គ្រួសាររបស់អ្នកការសែតជើងចាស់រូបនេះ បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«ការកាត់ទោសលោក យូយូ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំដោយគ្មានភស្តុតាង គឺជាសារប្រកាសប្រាប់ពិភពលោកអំពីភាពអយុត្តិធម៌នៅក្នុងប្រទេសចិន»។

ក្រុមគ្រួសាររបស់លោកបានបន្ថែមថា៖«សាលក្រមថ្ងៃនេះ គឺជាភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះលោក យូយូ និងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកសារព័ត៌មានចិនទាំងអស់»។

លោក បេ លីយី (Beh Lih Yi) អ្នកគ្រប់គ្រងកម្មវិធីអាស៊ីនៅគណៈកម្មាធិការការពារអ្នកសារព័ត៌មានបានអះអាងថា៖«អាជ្ញាធរចិន ត្រូវតែលុបចោលសាលក្រមដ៏អយុត្តិធម៌នេះ ហើយការពារសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការធ្វើការដោយសេរី និងសុវត្ថិភាពនៅក្នុងប្រទេសចិន។

លោក ដុង យូយូ គួរតែជួបជុំគ្រួសារលោកវិញជាបន្ទាន់»។ មែនទែនទៅ លោក ដុង តែងផ្លាស់ប្ដូរយោបល់ និងគំនិតផ្ទាល់ជាមួយអ្នកការទូតមកពីស្ថានទូត និងអ្នកសារព័ត៌មានផ្សេងៗ។

ទន្ទឹមគ្នានេះ អង្គការមិនមែនរដ្ឋាភិបាល(NGOs) តស៊ូមតិសេរីភាពសារព័ត៌មាន បានអំពាវនាវឱ្យមានការដោះលែង ដោយមានអ្នកសារព័ត៌មាន អ្នកសិក្សា និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាង៧០០នាក់ បានចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីឱ្យលោក ដុង យូយូ មានសេរីភាព។ គួររំឭកថា កាល ពី ខែ កុម្ភៈ តុលាការរដ្ឋធានី ប៉េកាំង បាន កាត់ ទោស ប្រហារ ជីវិត អ្នក និពន្ធ ជនជាតិ អូស្ត្រាលី និង ជា អ្នក សរសេរ ប្លុក គាំទ្រលទ្ធិប្រជាធិបតេយ្យ លោក យ៉ាង ហេងជុន (Yang Hengjun) ពីបទចោទ ប្រកាន់ ចារកម្ម៕

អត្ថបទដែលជាប់ទាក់ទង