**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត**បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន**បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម

ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម

បរទេស៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាជនអូស្ត្រាលី បានប្រតិកម្មនឹងភាពច្របូកច្របល់មួយចំនួនចំពោះបម្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារអាយុក្រោម១៦ឆ្នាំ ដែលរដ្ឋាភិបាលនិយាយថាឈានមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា TikTok ប្រកែកថា បម្រាមនេះអាចរុញមនុស្សវ័យក្មេងទៅកាន់ «ជ្រុងងងឹតនៃអ៊ីនធឺណិត»។

អូស្ត្រាលី បានអនុម័តច្បាប់ ស្តីពីការហាមប្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារក្រោមអាយុ១៦ឆ្នាំនេះ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីការជជែកដេញដោលគ្នាពីភាគីចម្រុះជាច្រើន ដោយកំណត់ជាគោលការណ៍សម្រាប់យុត្តាធិការជុំវិញពិភពលោក ជាមួយនឹងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយដែលផ្តោតលើក្រុមហ៊ុន Big Tech ។ ច្បាប់នេះបង្ខំឱ្យកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្យដូចជា Instagram និង Facebook របស់ក្រុមហ៊ុន Meta, កម្មវិធី TikTok និង បណ្តាញសង្គមផ្សេងទៀត បញ្ឈប់អនីតិជនពីការចូលប្រើប្រាស់ បើមិនដូច្នេះទេនឹងត្រូវផាកពិន័យរហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (ស្ទង់ ៣២លានដុល្លារអាមេរិក)។ ការសាកល្បងនៃវិធីសាស្រ្តអនុវត្តច្បាប់នេះ នឹងចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៥ ជាមួយនឹងការហាមឃាត់នឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា «វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឥឡូវនេះមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពកុមាររបស់យើង គឺជាអាទិភាពសម្រាប់ពួកគេ»។

ការប្រកាសពីព័ត៌មានលម្អិតនៃការហាមប្រាមកាលពីដើមខែនេះ លោក Albanese បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីពីការបង្ហាញរូបភាពរាងកាយដែលបង្កគ្រោះថ្នាក់ និងខ្លឹមសារខុសឆ្គងដែលផ្តោតលើក្មេងប្រុស។

ច្បាប់នេះផងដែរ ត្រូវបានគេមើលឃើញថា នឹងរងផលប៉ះពាល់ដល់បណ្តាញសង្គមជាច្រើនរួមមាន Facebook របស់ក្រុមហ៊ុន Meta Platforms ដែលធ្លាប់បាននិយាយថា ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែត្រូវបានពន្យារពេលរហូតដល់ការសាកល្បងការផ្ទៀងផ្ទាត់អាយុបានបញ្ចប់។ TikTok របស់ Bytedance បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវការការពិគ្រោះយោបល់បន្ថែមទៀត ខណៈដែល លោក Elon Musk ម្ចាស់បណ្តាញសង្គម X បាននិយាយថា ច្បាប់ដែលបានស្នើឡើង អាចប៉ះពាល់ដល់សិទ្ធរបស់កុមារ។

គួរជម្រាបថា ប្រទេសមួយចំនួនរួមទាំងប្រទេសបារាំង និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកបានអនុម័តច្បាប់ ដើម្បីរឹតបន្តឹងការចូលប្រើបណ្តាញសង្គមសម្រាប់អនីតិជនដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ ប៉ុន្តែការហាមប្រាមរបស់អូស្ត្រាលី គឺជាច្បាប់មួយដាច់ខាត បើទោះបីជាមានការយល់ព្រមពីអាណាព្យាបាល ក៏ក្មេងៗមិនអាចប្រើបានដែរ ដូច្នេះគេអាចនិយាយបានថា អូស្ត្រាលីជាប្រទេសដំបូងលើពិភពលោក ដែលអនុម័នច្បាប់មួយនេះមក៕

អត្ថបទដែលជាប់ទាក់ទង