**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត**បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន**បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម**គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន**តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់

ញូវដែលី៖ បើយោងតាមកាសែត Channel News Asia ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនបានបាត់បង់តម្លៃទីផ្សារហ៊ុនរបស់ខ្លួនជិត ៥៥ពាន់លានដុល្លារចាប់តាំងពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់ស្ថាបនិកនិងមន្ត្រីដទៃទៀត ពីរបស់ក្រុមហ៊ុនពីបទបោកប្រាស់កាលពីសប្តាហ៍មុន។

ដីកាចោទប្រកាន់ដ៏ភ្ញាក់ផ្អើលរបស់អាមេរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកានៅទីក្រុងញូវយ៉ក បានចោទប្រកាន់មហាសេដ្ឋីលោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន និងអ្នកក្រោមបង្គាប់ជាច្រើននាក់ ពីបទបំភាន់អ្នកវិនិយោគអន្តរជាតិ ដោយចេតនាដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់។

ដីកាចោទប្រកាន់នេះបានឱ្យដឹងថា ពួកគេបាន «រៀបចំគម្រោងមួយដើម្បីផ្តល់ជូន ផ្តល់សិទ្ធិអំណាច ផ្តល់សំណូក និងសន្យាផ្តល់សំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា»។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមហ៊ុន Adani Group ថា ក្រុមហ៊ុនដែលបដិសេធការចោទប្រកាន់នេះបានឱ្យដឹងថា៖ «ចាប់តាំងពីការចោទប្រកាន់របស់ក្រសួងយុត្តិធម៌ របស់សហរដ្ឋអាមេរិកមក ក្រុមហ៊ុនបានទទួលរងការខាតបង់ជិត ៥៥ពាន់លានដុល្លារពីមូលធននីយកម្មទីផ្សាររបស់ខ្លួន នៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ១១របស់ខ្លួន»។

លោក Gautam Adani អាយុ ៦២ឆ្នាំត្រូវបានគេសង្ស័យថា បានចូលរួមក្នុងគម្រោងសំណូលដែលមានទឹកប្រាក់ចំនួន ២៥០លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យារដ្ឋាភិបាលដ៏កាក់កប។

ក្រុមហ៊ុន Adani Group បានបដិសេធយ៉ាងដាច់អហង្កាដោយពណ៌នា ការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន» ប៉ុន្តែការចោទប្រកាន់នេះបានបណ្តាលឱ្យមានការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Adani យ៉ាងច្រើននៅទីក្រុងបុមបៃកាលពីសប្តាហ៍មុន ដោយមានការផ្អាកការជួញដូរជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង