ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
មជ្ឈមណ្ឌលនេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនរស់នៅក្នុងទីក្រុង ៕