**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជេីញបេីកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា​ ថ្នាក់ជាតិ​ និងអន្តរជាតិ​ ឆ្នាំ២០២៤​ រយៈពេល៤យប់​ ៥ថ្ងៃ​ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣០%ហើយ**សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត**បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន**បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ

បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ

ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះ មានសហគ្រាស ស្ថាប័ននិងអង្គការអន្តរជាតិជាង ៦២០ បានចូលរួមពិព័រណ៍ដែលបានកើនឡើងប្រហែល ២០ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ អនុបាតនៃសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងពី ២៦ ភាគរយក្នុងឆ្នាំ ២០២៣ ដល់ ៣២ ភាគរយក្នុងឆ្នាំនេះ ឯអនុបាតនៃសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកបានកើនឡើង ៤២ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។ ក្នុងចំណោមសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះ សហគ្រាសអាមេរិកមានចំនួនច្រើនបំផុត ហើយសហគ្រាសទុនអឺរ៉ុបនិងជប៉ុនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ។ ទោះបីជាទំហំតាំងពិព័រណ៍នៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះបានពង្រីកធំក៏ដោយ ក៏ប៉ុន្តែស្តង់តាំងពិព័រណ៍នៃពិព័រណ៍លើកនេះ គឺ នៅតែពិបាកទទួលបាន ។ ហេតុអ្វីបានជាពិភពលោកត្រូវការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន ?
បើនិយាយចំពោះសហគ្រាសទុនបរទេស ជាបឋម អ្វីដែលពួកគេបានយកចិត្តទុកដាក់ គឺ ឱកាសសម្រាប់ការផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការដែលបាននាំមកក្នុងវេទិកា”ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់”ដែលបានបង្កបង្កើតដោយប្រទេសចិន ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយនៅលើសកលលោកដែលធ្វើឡើងក្រោមប្រធានបទស្តីពីខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលពិភពលោកចែករំលែកជាមួយគ្នា ។ ឆ្នាំនេះ ការចូលរួមពិព័រណ៍រួមគ្នារបស់សហគ្រាសចិននិងបរទេសបានក្លាយជាចំណុចលេចធ្លោមួយ ។
នាពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ប្រទេសមួយចំនួនតូចនៅតែបានឃោសនាបំប៉ោងពី”ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច”ជាមួយប្រទេសចិនដដែល ហើយបានធ្វើការពិគ្រោះពិភាក្សាដើម្បីដាក់ចេញនូវវិធានការគាំពារនិយមដូចជាដំឡើងពន្ធគយជាដើមដែលបានប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទង្វើបែបនេះ គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ វាក៏អាចមើលឃើញពីសន្ទស្សន៍ពាក់ព័ន្ធក្នុងការដាក់តាំងបង្ហាញជាលើកដំបូងក្នុងពិព័រណ៍លើកនេះផងដែរ ពោលគឺ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកលបានកើនឡើងពី ០,២៧ ដល់ ០,៦៦ ។ ឥស្សរជនដែលចូលរួមពិព័រណ៍លើកនេះសម្គាល់ឃើញជាទូទៅថា ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ទស្សន៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពីការជំរុញការតភ្ជាប់ផ្នែកហេដ្ឋរចនាសម័្ពន្ធដល់ការជំរុញការធ្វើឌីជីថលភាវូបនីយកម្មនិងភាពវៃឆ្លាតនៃខ្សែសង្វាក់ផ្គត់ផ្គង់រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ប្រទេសចិនបាននិងកំពុងបំពេញបន្ថែមនូវ”ប្រេងរំអិល”សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
លើសពីនេះទៅទៀត អ្វីដែលសហគ្រាសទុនបរទេសកាន់តែយកចិត្តទុកដាក់ គឺជាសមត្ថភាពរបស់ចិនក្នុងការ”តភ្ជាប់”ពិភពលោកទាំងមូល ។ ក្នុងនាមជាប្រទេសធំបំផុតខាងផលិតកម្មនិងជាប្រទេសធំខាងការធ្វើពាណិជ្ជកម្មទំនិញលើទូទាំងពិភពលោក ប្រទេសចិនគឺជាផ្នែកដ៏សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ប្រទេសចិនបាននាំមកនូវផលិតផលដែលប្រកបដោយតម្លៃសមរម្យដល់អ្នកប្រើប្រាស់សកលដើម្បីផ្តល់ការធានាដ៏សំខាន់ដល់ការដំណើរការនៃគ្រប់ផ្នែកនៃសេដ្ឋកិច្ច ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រភេទឧស្សាហកម្មសព្វគ្រប់ជាងគេនិងមានប្រព័ន្ធល្អពេញលេញជាងគេក្រោមស្តង់ដានៃអង្គការសហប្រជាជាតិដែលបានលើកកម្ពស់យ៉ាងលេចធ្លោនូវប្រសិទ្ធភាពប្រតិបត្តិនិងកាត់បន្ថយដើមទុនធ្វើអាជីវកម្មរបស់សហគ្រាសទុនបរទេស ។
បើសម្លឹងមើលឱ្យវែងឆ្ងាយ នៅក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មានតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកទូលាយខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ទើបអាចសម្រេចបាននូវនូវការអភិវឌ្ឍឈ្នះ-ឈ្នះ ។ ប្រទេសចិនបានជំរុញយ៉ាងសកម្មនូវការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហនិងគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាប់រហូតមកដែលបានពង្រឹងជំនឿចិត្តរបស់សហគ្រាសទុនបរទេសក្នុងការចូលរួមយ៉ាងសកម្ម ។ យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិចំពោះសហគ្រាសទុនបរទេសជាង ៤០០ បានបង្ហាញថា សហគ្រាសដែលមានចំនួនលើសពី ៦០ ភាគរយសម្គាល់ឃើញថា គោលនយោបាយរបស់ប្រទេសចិនមានតួនាទីគាំទ្រដ៏ល្អបង្គួរ ហើយអះអាងជាទូទៅថា អាចទទួលអារម្មណ៍ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ការអភិវឌ្ឍនិងរីកចម្រើនរបស់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានជំរុញកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោក ។ ប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅពេលអនាគត ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលកាន់តែមានភាពធន់និងភាពរស់រវើកក៏កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ។ ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង