**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អភិបាលខេត្តព្រះវិហារ ប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យហើយ នៅចុងឆ្នាំ២០២៥ ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, រដ្ឋបាលខេត្តព្រះវិហារ នឹងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្នៅទូទាំងខេត្តឱ្យហើយ នៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសដែលអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម គីម រិទ្ធី បានថ្លែងថា ការអនុវត្តការចុះបញ្ជីដីធ្លីពិតណាស់គឺមានការស្មុគ្រស្មាញ ដោយសារទី១គឺដីនៅក្នុងដែន និងទី២ ដីនៅក្រៅដែន ហើយដីនៅក្រៅដែនគឺមានការងាយស្រួលក្នុងការចុះបញ្ជី ហើយក៏នៅមានបញ្ហា រំលោភដីធ្លី និងបញ្ហារំលោភព្រំដីផងដែរ។

ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានណែនាំអភិបាលក្រុងស្រុកទាំង៨ សូមបន្តខិតខំដោះស្រាយបញ្ហាទំនាស់ដីធីឱ្យអស់ពីលទ្ធភាពមុននឹងបញ្ជូនមកខេត្ត ពោលគឺការដោះស្រាយខ្លះមានលក្ខណៈលំៗ។

ឯកឧត្ដមថា ការដោះស្រាយវិវាទដីធ្លី នៅថ្នាក់ស្រុក សូមយកមន្ត្រីបច្ចេកទេសភូមិបាលស្រុកដែលមានស្រាប់នៅទីនោះ ព្រោះមានឧបករណ៍គ្រប់គ្រាន់ ដោយយើងឡើងផែនទីគ្រប់ភាគីទំនាស់ទាំងអស់ ហើយដោះស្រាយតាមលក្ខណៈបច្ចេកទេស នេះសម្រាប់ដីនៅក្រៅដែន។ដោយឡែកចំពោះដីនៅក្នុងដែនជម្រកវិញគឺមានភូមិចំនួន៣៣ ដោយមិនគិតពីភូមិរណប ដែលរដ្ឋបាលស្រុក រដ្ឋបាលខេត្ត ពិតជាមានបញ្ហាប្រឈមនិងត្រូវស្នើសុំឆ្វៀលចេញ ហើយកន្លងមកក្រសួងបរិស្ថានក៏បានចុះធ្វើបែបបទភូមិ នៅក្នុងដែនដែរ។
ដូច្នេះដើម្បីចុះបញ្ជីដីឱ្យបានចប់មុនបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលក្រុង ស្រុក ដឹកនាំក្រុមការងារបំពេញនិតិវិធីឱ្យបានចប់ ដើម្បីក្រុមការងារបច្ចេកទេសរបស់យើងធ្វើការអនុវត្ត ហើយមន្ទីរដែនដីខេត្តត្រូវខិតខំចុះបញ្ជីដី នៅឆ្នាំ២០២៥ ហើយដាក់កម្មវិធីមួយអាទិត្យម្តងដើម្បីឱ្យខេត្តចុះចែកបណ្ណដីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យហើយមុនបំណាច់ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង