ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីរៀបចំយុទ្ធសាស្ត្រក្នុងការរំដោះទឹក និងពង្វាងទឹក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ លេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្នុងនាម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូនៃស្ថាប័នទាំងបីដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគាអភិវឌ្ឍន៍អាស៊ី( ADB) ចុះត្រួតពិនិត្យជាក់ស្តែងនៅ ចំណុចភូមិសាស្រ្តអាងទឹកភាស និងអាងទឹកចក ក្នុងស្រុកឯកភ្នំ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យជាក់ស្តែងគឺ ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រឹងនិងពង្រីកបណ្តាអាងទឹកទាំងនេះ ព្រមទាំងប្រព័ន្ធពាក់ព័ន្ធទាំងអស់ឱ្យក្លាយជាមូលដ្ឋានដ៏សំខាន់នៅ ក្នុងការ ទទួលដោះទឹក ពង្វាងទឹក និងស្តុកទឹក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងហើយឈានទៅធានា បាននូវសន្តិសុខទឹកប្រកបដោយស័ក្តិសិទ្ធិភាព៕