**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47

ប្រធានាធិបតីអ៊ុយក្រែន និយាយជាលើកដំបូងថា នឹងយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយជាលើកដំបូងថារូបលោកនឹងយល់ព្រមកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ប្រសិនបើទឹកដីដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ទទួលបានការធានាសន្តិសុខ និងស្ថិតនៅក្រោមឆត្រការពាររបស់ NATO។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bloomberg។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អង់គ្លេស Sky News លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថាអ៊ុយក្រែនអាចនឹងបោះបង់ចោលទឹកដីរបស់ខ្លួនជាបណ្ដោះអាសន្ន ជាថ្នូរនឹងការទទួលបានការធានាសន្តិសុខពី NATO ចំពោះទឹកដីដែលអ៊ុយក្រែនកំពុងគ្រប់គ្រង។ លោកបន្ថែមថានៅបន្ទាប់ពីបទឈប់បាញ់មួយត្រូវបានឯកភាព ទីក្រុងកៀវអាចនឹងដឹកនាំកិច្ចចរចាតាមផ្លូវការទូត ដើម្បីស្នើឱ្យមានការប្រគល់ត្រឡប់មកវិញនូវទឹកដីនៅក្នុងតំបន់ភាគខាងកើតដែលសព្វថ្ងៃកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៉ី។
«ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្ដៅនៃសង្រ្គាម យើងគួរតែឱ្យទឹកដីរបស់អ៊ុយក្រែនដែលយើងកំពុងគ្រប់គ្រងស្ថិតនៅក្រោមឆត្ររបស់ NATO​»។ នេះជាការគូសបញ្ជាក់ របស់លោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ជាមួយ Sky News ជាមួយការបន្ថែមថា «នេះជាអ្វីដែលយើងត្រូវធ្វើឱ្យបានលឿនបំផុត ហើយក្រោយមកទៀត អ៊ុយក្រែន អាចយកផ្នែកផ្សេងទៀតនៃទឹកដីរបស់ខ្លួន ត្រឡប់មកវិញតាមផ្លូវការទូត»។

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុត ក្នុងពេលជិត៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន ដែលលោក ហ្សេលេនស្គីនិយាយថានឹងព្រមកាត់ទឹកដីឱ្យរុស្ស៉ី ខណៈកន្លងមក លោកតែងតែអះអាងជារឿយៗថាអ៊ុយក្រែននឹងបន្តតស៊ូប្រយុទ្ធ រហូតទាល់តែអាចដណ្ដើមបានទឹកដីរបស់ខ្លួនដែលអន្តរជាតិទទួលស្គាល់ពីរុស្ស៉ីមកវិញ ក្នុងនោះរួមមានទាំងតំបន់គ្រីមៀ ដែលរុស្ស៉ី បានក្រសោបយកផងដែរ។

ការផ្លាស់ប្ដូរនេះដែរកើតមានឡើង ចំពោះមុខការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ លោក ត្រាំ បានសន្យាថានឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលតែមួយថ្ងៃប៉ុណ្ណោះ រីឯការគំាទ្រឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកំពុងរីកធំឡើងនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅក្នុងតំបន់អឺរ៉ុប។ លោក ត្រាំ មិនបានបង្ហើបលម្អិតពីផែនការបញ្ចប់សង្រ្គាមរបស់លោកទេ តែមានសេចក្ដីរាយការណ៍ថាក្រោមផែនការនៃក្រុមការងាររបស់លោក ត្រាំ ក្នុងនោះរួមមានការបញ្ចប់សង្រ្គាមដោយកំណត់យកខ្សែបន្ទាត់ព្រំដែននៃសមរភូមិសព្វថ្ងៃ និងការបញ្ឈប់មហិច្ឆតាចង់ក្លាយជាសមាជិក NATO ព្រមទាំងការបង្កើត «តំបន់ទ្រនាប់មួយ» រវាងកងទ័ពរុស្ស៉ី និងអ៊ុយក្រែន។

បើតាមលោក ហ្សេលេនស្គី «ឆត្ររបស់ NATO» គឺមិនមែនមានន័យថាអ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិរបស់ NATO នោះទេ ប៉ុន្តែសមាជិក NATO ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងអាលឺ្លម៉ង់ ត្រូវផ្ដល់ការធានាសន្តិសុខរៀងៗខ្លួនសម្រាប់អ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង