**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាមេរិក អះអាងថា ដោយសារស៉ីរី ពឹងផ្អែកលើរុស្ស៉ី និងអ៉ីរ៉ង់ខ្លាំងពេក ទើបធ្វើឱ្យបាត់បង់ការគ្រប់គ្រងនៅទីក្រុង Aleppo

វ៉ាសុីនតោន៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា សហរដ្ឋអាមេរិក បានចេញមុខអះអាងថា ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានបាត់បង់ការគ្រប់គ្រងនៅទីក្រុង Aleppo ដោយសារតែការពឹងផ្អែកខ្លាំងពេករបស់លោក លើប្រទេសរុស្ស៉ី និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Sean Savett បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការពឹងផ្អែករបស់ស៉ីរីលើរុស្ស៉ីនិងអ៉ីរ៉ង់ បូករួមជាមួយការបដិសេធទទួលយក ដំណើរការសន្តិភាពឆ្នាំ២០១៥ ដែលត្រូវបានដាក់ចេញដោយ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបង្កឱ្យមានស្ថានភាព ដែលកំពុងតែកើតឡើង នាពេលនេះ។

លោក Savett បានបន្ថែមថា សហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធអ្វី ដែលជាមួយប្រតិបត្តិការវាយលុក ដឹកនាំដោយក្រុមឧទ្ទាម Hay’at Tahir al-Sham (HTS) ដែលត្រូវបានចាត់ថ្នាក់ជា អង្គការភេរវករ នោះឡើយ។

ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោក ក្រោមការជ្រោមជ្រែងរបស់សម្ព័ន្ធមិត្តនិងបណ្តាប្រទេសជាមិត្ត មានសមត្ថភាពកម្ចាត់ពួកភេរវករទាំងអស់ ទោះការវាយប្រហាររបស់ពួកគេធំប៉ុនណាក៏ដោយ។ ក្រុមឧទ្ទាម បានបើកប្រតិបត្តិការវាយលុកដ៏ឆាប់រហ័សមួយ ប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៉ីរី ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះមក។ បើតាមក្រុមឃ្លាំមើលស្ថានការណ៍សង្រ្គាម ក្រុមឧទ្ទាមនាពេលនេះ ដណ្តើមគ្រប់គ្រងបានភាគច្រើន នៃទីក្រុង Aleppo។

ក្រុម HTS កាន់កាប់ទឹកដីមួយភាគធំ នៅខេត្ត Idlib ភាគពាយព្យប្រទេសស៉ីរី ព្រមទាំងផ្នែកមួយចំនួន នៃបណ្តាខេត្តដែលនៅជាប់នោះ រួមមានខេត្ត Aleppo, Hama និង Latakia។ បើតាមសេចក្តីរាយការណ៍ព័ត៌មាន តួលេខអ្នកស្លាប់ ក្នុងការប៉ះទង្គិចគ្នាប៉ុន្មានថ្ងៃមកនេះ គឺបានកើនដល់យ៉ាងហោច ៣១១នាក់ ក្នុងនោះ១៨៣នាក់ ជាសមាជិក្រុមឧទ្ទាម ១០០នាក់ជាកងទ័ពស៉ីរី និងកម្លាំងគាំទ្ររដ្ឋាភិបាលស៉ីរី ព្រមទាំង២៨នាក់ជាជនស៉ីវិល។

គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៉ីរី ក្រោមការជ្រោមជ្រែង ពីកងជីវពលគាំទ្រដោយអ៉ីរ៉ង់ និងយន្តហោះចម្បាំងរបស់រុស្ស៉ី ធ្លាប់បានវាយដណ្តើមតំបន់នានា ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅក្នុងទីក្រុង Aleppo យកមកវិញ កាលពីឆ្នាំ២០១៦។ Aleppo ជាទីក្រុងធំជាងគេទី២ នៃប្រទេសស៉ីរី។

អត្ថបទដែលជាប់ទាក់ទង