**គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងធ្វើទស្សនកិច្ចទៅកាន់កោះ Greenland ក្នុងសប្តាហ៍នេះ**ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ**ឧត្តមសេនីយ៍ទោ គង់​ មនោ អញ្ជើញបើកវគ្គហ្វឹកហ្វីនបំប៉នជំនាញអន្តរាគមន៍ពិសេសរយៈពេលខ្លី**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦”**លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់ក្រុមការងារអាវុធហត្ថ យកអំណោយជូនដល់គ្រួសារដែលជួបគ្រោះអគ្គីភ័យ**ក្រសួងបរិស្ថាន រកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង**នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney អំពាវនាវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិ**នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងញត្តិដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា**ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីដែលបំពេញមុខនាទី របស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តម្ចាស់ការ ចុះទៅដោះស្រាយបានភ្លាមៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីក្រុងពាលី រៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តឧត្តរ” ឆ្នាំ២០២៥**ប្រទេសចិន នឹងបន្តធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បើទោះបីជាមានការបែកបាក់ផ្នែកសេដ្ឋកិច្ចដោយសារលើភាពចលាចលពាណិជ្ជកម្មដែលបង្កឡើងដោយលោក ដូណាល់ ត្រាំក៏ដោយ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ**ឧត្តមសេនីយ៍ទោ ហួត សុធី ផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព ប្រពន្ធសមាជិកមរណភាព និងសមាជិកជួបប្រធានសក្កិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប**គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ទៅដល់រដ្ឋហាវ៉ៃរបស់អាមេរិក នៃដំណើរបំពេញទស្សនកិច្ចដែលរងការរិះគន់ពីប្រទេសចិន

បរទេស៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានចាប់ផ្តើមការឈប់សំចតរយៈពេល២ថ្ងៃ នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដែលវាគឺជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ប៉ាស៉ីហ្វិក ហើយជាទស្សនកិច្ចដែលត្រូវបានចិនចេញមុខរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជំទាស់ដាច់អហង្ការ ចំពោះការធ្វើប្រាស្រ័យទាក់ទង និងការបំពេញទស្សនកិច្ចនានា របស់មេដឹកនាំនៃដែនកោះនេះ ជាមួយបរទេស។

ទីក្រុងប៉េកាំង ក៏ចាត់ទុកលោក Lai ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់ផងដែរ ហើយកាលពីថ្ងៃសុក្រ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។

ថ្មីៗនេះ ដោយផ្អែកលើប្រភពផ្នែកសន្តិសុខដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងដឹកនាំការធ្វើសមយុទ្ធយោធាបន្ថែមទៀត នៅក្បែរកោះតៃវ៉ាន់ អំឡុងឬក្រោយដំណើរទស្សនកិច្ចរបស់លោក Lai ដែលក្រៅពីរដ្ឋហាវ៉ៃ ក៏នឹងរួមមានការឆ្លៀតឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ថែមទៀតផង។

គួរបញ្ជាក់ថា ក្រោយពីឈប់សំចតនៅហាវ៉ៃ លោក Lai Ching-te នឹងបន្តដំណើរទៅកាន់ប្រទេសដែនកោះ Marshall Islands, Tuvalu និង Palau ជាប្រទេស៣ ក្នុងចំណោមប្រទេសនៅសល់ ត្រឹមតែ១២ប៉ុណ្ណោះ លើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ។ វាគឺជាដំណើរទស្សនកិច្ចទៅកាន់បរទេស លើកដំបូងបំផុត របស់លោក Lai គិតចាប់តាំងពីរូបលោក បានឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំនេះ។

អត្ថបទដែលជាប់ទាក់ទង