ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា ប្រធាន អនុប្រធាន សមាជិកនិងតំណាង គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា ស្ថានទូត អង្គការសហប្រជាជាតិ អង្គការជាតិ អន្តរជាតិ អ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះកងកម្លាំងប្រដាប់អាវុធ សមាគមកាយឫទ្ធិនារីកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សមាគមសិល្បករខ្មែរ ព្រមទាំងសិស្សានុសិស្សផងដែរ។
សូមជម្រាបថា ការប្រារព្ធទិវាបានដំណើរការតាមកម្មវិធីដូចខាងក្រោម៖
១-ចំណាប់អារម្មណ៍របស់លោកស្រី ហាន សៀងហ៊ន តំណាងអ្នកផ្ទុកមេរោគអេដស៍
២-ចំណាប់អារម្មណ៍របស់លោកវេជ្ជបណ្ឌិត សុខ ប៉ុន តំណាងគណៈកម្មាធិការសម្របសម្រួលប្រយុទ្ធនឹងជំងឺអេដស៍ (HACC)
៣-ចំណាប់អារម្មណ៍របស់លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
៤-របាយការណ៍សង្ខេបស្តីពីការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាល និងស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៤ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៥-អានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិកឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ដោយលោកជំទាវ ម៉ែន នារីសុភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ
៦-អានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕