**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ**របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍**ព្រះខ័នរាជស្វាយរៀង នឹងទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី នៅពហុកីឡដ្ឋានជាតិមរតតេជោ**យោធាអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាស លើគោលដៅ ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកស្រី អាំង គីម ឈរ**សមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅថៃ

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពង់ធំ រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០២៤ ក្រោមប្រធានបទ សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍

ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា លោកជំទាវ លំ គន្ធារី ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពង់ធំ បានអញ្ចើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៥នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០២៤ ក្រោមប្រធានបទ សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍។ ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការកខេត្ត ស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពងើធំ។

លោកជំទាវ លំ គន្ឋារី បានថ្លែងថា ត្រូវពង្រឹងប្រព័ន្ធជាតិឆ្លើយតមនឹងមេរោគអេដស៍និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យ ការដឹកនាំ សម្របសម្រួល តាមដាន និងវាយតម្លៃរបស់ស្ថាប័នជាតិ តែមួយ។ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ដើម្បីជំរុញឱ្យមហាជនយល់ដឹងអំពីហានីភ័យនៃការជាពិសេសអ្នកផ្ទុកមេរោគអេដស៍ដែលមិនទាន់ដឹងថាខ្លួន មានផ្ទុកមេរោគអេដស៍ប្រមាណជាង ១១.០០០នាក់។ ថែទាំ និងព្យាបាលឲ្យកាន់តែប្រសើរ ដោយខិតខំបញ្ចូលសេវាព្យាបាលជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល។ ម្មវិធីគាំពារសង្គម ដើម្បីអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងប្រជាជនគន្លឹះមានលទ្ធភាពទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ទៅតាមស្ថានភាពជីវភាពជាក់ស្តែង និងទទួលបានអត្ថប្រយោជន៍ទៅតាមលក្ខខណ្ឌ និងនីតិវិធីរបស់កម្មវិធី។ បញ្ចប់ការរើសអើងនិងម៉ាក់ងាយ ដើម្បីឲ្យអ្នកផ្ទុកមេរោគអេដស៍ អាចមកទទួលសេវាមេរោគអេដស៍
សេវាសង្គមកិច្ចផ្សេងៗ និងអាចរស់នៅក្នុងសង្គមដោយស្មើរមុខ និងទទួលសិទ្ធិគ្រប់យ៉ាងដូចពលរដ្ឋឯទៀតដែរ។ ចលនាធនធាន សំដៅស្វែងរកប្រភពធនធានសមស្រប គ្រប់គ្រាន់ជាក់លាក់ ដើម្បីធានាគាំទ្រកម្មវិធីអេដស៍ឲ្យអនុវត្តបាន ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចណា។ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដានវាយតម្លៃជាតិ ដើម្បីធានាថា រាល់ទិន្នន័យជាទិន្នន័យតួជាទី ទុកចិត្តបាន ទាំងផ្នែកសុខាភិបាល ទាំងផ្នែកក្រៅសុខាភិបាល នឹងត្រូវបានប្រមូល វិភាគ និងវាយតំលៃគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះលោកជំទាវ បានថ្លែងបញ្ជាក់ថាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសពេលនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពី វឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះលោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ៧៥គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, មុង ១, ភួយ ១, សារុង ១, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង