លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះគម្រោងសិក្សានិងអភិវឌ្ឍទ្រឹស្តីលទ្ធិម៉ាក្សនិយមក្នុងយុគសម័យថ្មី
នាពេលថ្មីៗកន្លងទៅនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះគម្រោងសិក្សានិងអភិវឌ្ឍទ្រឹស្តីលទ្ធិម៉ាក្សនិយមក្នុងយុគសម័យថ្មី ដោយបានលើកឡើងថា គម្រោងសិក្សានិងអភិវឌ្ឍទ្រឹស្តីលទ្ធិម៉ាក្សនិយមក្នុងយុគសម័យថ្មីជាគម្រោងមូលដ្ឋាននិងជាគម្រោងយុទ្ធសាស្ត្រក្នុងកិច្ចកសាងទ្រឹស្តីអំពីគំនិតរបស់បក្ស ។ ក្នុងរយៈពេល២០ឆ្នាំកន្លងមក ជានិច្ចកាល គម្រោងនេះបានផ្តោតសំខាន់លើភារកិច្ចចម្បងនិងបម្រើដល់ស្ថានភាពជាទូទៅ បានដើរតួនាទីដ៏សំខាន់ក្នុងការរៀនសូត្រ សិក្សាស្រាវជ្រាវនិងផ្សព្វផ្សាយទ្រឹស្តីច្នៃប្រឌិតថ្មីរបស់បក្ស ក៏ដូចជាពង្រឹងតួនាទីជាលក្ខណៈណែនាំរបស់លទ្ធិម៉ាក្សនិយមក្នុងវិស័យមនោគមវិជ្ជា ។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ត្រូវប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មី ផ្តោតសំខាន់ទៅលើការរៀនសូត្រនិងផ្សព្វផ្សាយគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី សិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅនូវបញ្ហាសំខាន់ៗក្នុងការអនុវត្តជាក់ស្តែងស្តីពីការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លានិងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន បណ្តុះបណ្តាលធនធានមនុស្សខាងទ្រឹស្តីដែលមានគុណវុឌ្ឍិខ្ពស់ ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញ ទំនើបកម្មលទ្ធិម៉ាក្សនិយមតាមបែបចិននិងដើរទាន់យុគសម័យថ្មី៕