**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១យប់ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នាចំនួន៤-៥នាក់ ជិះរថយន្ត០១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញដោយកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ដោយមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចនៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួរ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន០៣ដើម និងបង់ចំនួន ០៣
-គ្រាប់ប្រភេទ 380 ចំនួន៣៤គ្រាប់
-ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន០២ ,ខោចំនួន០១)
-ស្ពេបាញ់បង្ហូរទឹកភ្នែក ចំនួន០១ដប
-ខ្នោះដៃ ចំនួន០១ ខ្សែរចំណងជរ័ចំនួន១ដុំ
-ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន០៣គូរ
-ឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័ខាងលើបានឆ្លើយសារភាពថា បក្ខពួកដែលបានចូលរួមធ្វើសកម្មភាពករណី បង្ខាំងមនុស្ស និងជំរិតទារប្រាក់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខាងលើគឺមានចំនួន០៨នាក់។

បច្ចុប្បន្នជនដៃដល់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង