**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

តើការរួមគ្នាកសាង«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ»មានអត្ថន័យអ្វីចំពោះពិភពលោក ?

កាលពីខែមីនាឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងជាផ្លូវការនូវទស្សនៈស្តីពី«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» ។ តើអ្វីទៅជាសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ? ពោលគឺស្របនឹងពេលដែលស្វែងរកផលប្រយោជន៍សម្រាប់ប្រទេសខ្លួន ក៏ត្រូវគិតគូរពីកង្វល់របស់ប្រទេសដទៃ ក៏ដូចជារួមចំណែកដល់ការជំរុញការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានាក្នុងខណៈពេលដែលស្វែងរកការអភិវឌ្ឍសម្រាប់ប្រទេសខ្លួន ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ភពផែនដីរបស់យើងមានតែមួយគត់ ការកសាងផ្ទះរួមរបស់មនុស្សជាតិដែលស្រស់ស្អាតនិងឋិតថេរគង់វង្សមិនមែនជា«កម្មសិទ្ធិផ្តាច់មុខ»ឬទំនួលខុសត្រូវបុគ្គលរបស់ប្រទេសណាមួយនោះឡើយ ពោលគឺត្រូវមានការចូលរួមពីសំណាក់ប្រទេសទាំងអស់មិនថាធំឬតូច មិនថាប្រទេសអភិវឌ្ឍន៍តិចតួចឬប្រទេសជឿនលឿននោះឡើយ ។

ទស្សនៈ«សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» គឺក្នុងគោលបំណងរួបរួមកម្លាំងនិងតម្រិះប្រាជ្ញារបស់ភាគីនានាដើម្បីធ្វើការជាមួយគ្នា និងរៀនសូត្រពីអរិយធម៌និងវប្បធម៌ទៅវិញទៅមក ដើម្បីស្វែងរកវិធីរួមរស់ជាមួយគ្នាដោយសុខដុមរមនា ជៀសវាងការកើតមានការយល់ច្រឡំដោយប្រការណាមួយដែលបណ្តាលឱ្យក្លាយជាការប្រទូសរ៉ាយគ្នា ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមើលឃើញពីសមិទ្ធផលនិងផលប្រយោជន៍ជាក់ស្តែង ហេតុនេះមានប្រទេសជាច្រើនបង្ហាញឆន្ទៈចូលរួមជាមួយប្រទេសចិនក្នុងការកសាងសហគមន៍ជោគវាសនារួម ដើម្បីចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ ។ ក្នុងចំណោមនោះ ប្រទេសកម្ពុជាដែលជាមិត្តដែកថែបបានមូលគំនិតជាមួយចិនក្នុងការរួមគ្នាកសាងសហគមន៍ជោគវាសនារួមដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដារខ្ពស់ ។ គម្រោងសហប្រតិបត្តិការសំខាន់ៗក្រោមការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរគឺគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់ចិននិងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាបានកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងព្រែកជីកហ្វូណនតេជោដែលកំពុងស្ថិតក្នុងការសាងសង់ ។ល។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ប្រទេសចិនបានបង្កើតទំនងទំនង«រួមគ្នាកសាងសហគមន៍ជោគវាសនារួម»ជាមួយប្រទេសអភិវឌ្ឍន៍តិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងប្រទេសជឿនលឿន ដែលបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសទាំងនេះ ដូចជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានលើកឡើងថា «ប្រទេសនានាលើពិភពលោកគឺស្ថិតនៅលើកប៉ាល់ធំតែមួយ ប្រសិនជាយើងចង់ឆ្លងកាត់ព្យុះភ្លៀងនិងរលកធំៗ ដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង នោះគឺត្រូវរួមចិត្តរួមកម្លាំងតែមួយ ហើយបើសិនជាមានអ្នកប៉ុនប៉ងទម្លាក់នរណាម្នាក់ទៅក្នុងសមុទ្រគឺមិនអាចទទួលយកបានឡើយ» ។

ថ្នាក់ដឹកនាំចិនបានថ្លែងជាច្រើនលើកច្រើនសាថា ចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ជាសមាជិកនៃប្រទេស«សកលខាងត្បូង»ជានិច្ច នេះមានន័យថា នៅថ្ងៃអនាគត បើទោះបីជាចិនមានការវិវឌ្ឍរីកចម្រើនដល់កម្រិតណាក្តី ក៏ចិននៅតែឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួម ។ ជាក់ស្តែង កាលពីពេលកន្លងទៅនេះ ថ្នាក់ដឹកនាំចិនបានប្រកាសពីការអនុគ្រោះពន្ធ ១០០% សម្រាប់ផលិតផលនាំចូលពីប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៣៣ ដែលមានទំនាក់ទំនងការទូតជាមួយចិន នេះគឺជាការអនុវត្តជាក់ស្តែងសម្រាប់ជំរុញភាពស៊ីជម្រៅនៃការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសចិនជាមួយប្រទេសសកលខាងត្បូងផងដែរ ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសនានាបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ នៅមានប្រទេសជាច្រើនដែលទទួលបានលទ្ធផលស្តួចស្តើងតែប៉ុណ្ណោះ ។ ភាពជាប់គាំងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់សកលលោក គឺដោយសារតែមានប្រទេសជាច្រើនមិនទាន់បានឈានចូលការធ្វើទំនើបកម្ម ប្រសិនជាប្រទេសសកលខាងត្បូងទាំងអស់សុទ្ធតែអាចសម្រេចបាននូវការធ្វើទំនើបកម្ម នោះគឺជាកម្លាំងចលករដ៏ធំសម្បើមសម្រាប់ជំរុញកំណើនប្រកបដោយចីរភាពរបស់ពិភពលោក ។ អាស្រ័យហេតុនេះ ការរួមគ្នាកសាងសហគមន៍ជោគវាសនារួមគឺជារូបមន្តដ៏មានប្រសិទ្ធភាពសម្រាប់ការរួបរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមដើម្បីចែករំលែកអនាគតដែលមានភាពរុងរឿងថ្កុំថ្កើង ។

ល្គឹកណាដែលមនុស្សជាតិអាចបង្កើតជាសហគមន៍ជោគវាសនារួម ក្លាយជាមហាគ្រួសារតែមួយដែលរួមសាមគ្គីភាពគ្នា សហការគ្នានិងចែករំលែកផលប្រយោជន៍ជាមួយគ្នាដោយស្មោះត្រង់និងយុត្តិធម៌ ល្គឹកនោះភពផែនដីដែលជាផ្ទះរួមរបស់មនុស្សជាតិយើងនឹងកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង