**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»

លោក ដូណាល់ ត្រាំ ទាមទារការប្តេជ្ញាចិត្ត ពីក្រុមប្រទេស BRICS លើការប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានព្រមានក្រុមប្រទេស BRICS ថា លោកនឹងទាមទារការប្តេជ្ញាចិត្តថា ក្រុមប្រទេសនេះនឹងមិនធ្វើកិច្ចការឆ្ពោះទៅរកការបង្កើតរូបិយប័ណ្ណថ្មី ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកទេ ហើយប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិករូបនេះ បានគំរាមម្តងហើយម្តងទៀតថា នឹងដកហូតពន្ធគយ ១០០%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ត្រាំ ដែលបានបង្ហោះនៅលើសំណេរក្នុងបណ្តាញសង្គម Truth Social របស់គាត់កាលពីថ្ងៃសៅរ៍ថា៖ «គំនិតដែលថា ក្រុមប្រទេស BRICS កំពុងព្យាយាមងាកឆ្ងាយចេញពីប្រាក់ដុល្លារ ខណៈពេលដែលយើងឈរមើលនោះ គឺចប់ហើយ»។

លោកបានបន្ថែមថា៖ «យើងទាមទារឱ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬមិនគាំទ្ររូបិយប័ណ្ណផ្សេងទៀតឱ្យជំនួសប្រាក់ដុល្លារអាមេរិក បើមិនដូច្នេះទេពួកគេនឹងប្រឈមនឹងពន្ធគយ ១០០% ហើយគួរតែរំពឹងថានឹងមិនអាចលក់ទំនិញមកកាន់សហរដ្ឋអាមេរិកដ៏អស្ចារ្យបានទេ»។
លោក ត្រាំ បានសង្កត់ធ្ងន់ជាយូរមកហើយថា គាត់ចង់ឱ្យប្រាក់ដុល្លារអាមេរិក នៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោកដោយលោកបាននិយាយ នៅក្នុងបទសម្ភាសកាលពីខែមីនាជាមួយទូរទស្សន៍ CNBC ថា គាត់ «នឹងមិនអនុញ្ញាតឱ្យប្រទេសនានាចាកចេញពីដុល្លារទេ» ព្រោះវានឹងបង្កឱ្យមាន «ផលប៉ះពាល់ដល់ប្រទេសរបស់យើង»។

ក្រុមប្រទេស BRICS បានពិភាក្សាគ្នាអំពីបញ្ហាបដិដុល្លាររូបនីយកម្មនៅក្នុងកិច្ចប្រជុំកំពូលមួយនៅឆ្នាំ២០២៣។ ប្រតិកម្មប្រឆាំងនឹងការគ្របដណ្តប់របស់ប្រាក់ដុល្លារ លើពាណិជ្ជកម្មពិភពលោកបានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ២០២២ នៅពេលដែលសហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី។
បើទោះជារូបិយប័ណ្ណដែលជាគូប្រជែងប្រាក់ដុល្លារ ដ៏មានសក្តានុពលមួយចំនួនដូចជាប្រាក់យន់របស់ចិន បានចាប់ផ្តើមគ្របដណ្តប់ទីផ្សារពិភពលោករួចហើយក៏ដោយ ក៏ជាញឹកញាប់ការកើនឡើងរបស់រូបិយប័ណ្ណទាំងនោះ ប៉ះពាល់ទៅលើរូបិយប័ណ្ណផ្សេងទៀតជាជាងប្រាក់ដុល្លារ។ ថ្វីបើក្រុមប្រទេស BRICS បានលើកឡើងបែបនេះក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រប្រាក់ដុល្លារដូចជាប្រព័ន្ធទូទាត់ឆ្លងប្រទេស ទំនងជានឹងផ្តល់ឱ្យរូបិយប័ណ្ណអាមេរិក នូវឥទ្ធិពលសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត រយៈពេលរាប់ទសវត្សរ៍ទៅមុខទៀត។

លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ «គ្មានឱកាសទេដែលក្រុមប្រទេស BRICS នឹងជំនួសប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិ ហើយប្រទេសណាដែលព្យាយាមធ្វើបែបនេះគួរតែនិយាយថាលាទៅគាន់សហរដ្ឋអាមេរិកទៅ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕

អត្ថបទដែលជាប់ទាក់ទង