**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន ថាសហរដ្ឋអាមេរិក មិនបានពិចារណាប្រគល់អាវុធនុយក្លេអ៊ែរ ឲ្យអ៊ុយក្រែនទេ

វ៉ាសុីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូថា សហរដ្ឋអាមេរិក មិនបានពិចារណាប្រគល់អាវុធនុយក្លេអ៊ែរ ដែលអ៊ុយក្រែនបានបោះបង់ ក្រោយការដួលរលំនៃសហភាពសូវៀត ត្រឡប់ទៅវិញឡើយ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Sullivan បានចេញមុខបញ្ជាក់ដូចខាងលើ នៅពេលត្រូវបានសាកសួរអំពី សេចក្តីរាយការណ៍មួយ កាលពីខែវិច្ឆិកា របស់កាសែតអាមេរិក New York Times ដែលបានអះអាងថា ក្រុមមន្រ្តីលោកខាងលិចមួយចំនួន បានលើកជាយោបល់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចនឹងផ្តល់អាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន មុនពេលចាកចេញពីតំណែង នៅខែមករា ឆ្នាំក្រោយ។

លោក Sullivan បានប្រាប់សារព័ត៌មានអាមេរិក ABC ដូច្នេះថា «វាមិនស្ថិតក្រោមការពិចារណាឡើយ គឺអត់មានទេ។ អ្វីដែល​យើងកំពុងតែធ្វើ គឺជួយបង្កើនការផ្តល់សព្វាវុធធម្មតាៗ ប៉ុន្តែចម្រុះប្រភេទឱ្យទៅអ៊ុយក្រែន ដើម្បីឱ្យពួកគេមានសមត្ថភាពការពារខ្លួន ប្រកបដោយប្រសិទ្ធភាព ហើយអាចតតាំងជាមួយរុស្ស៉ី ពោលគឺមិនមែនផ្តល់អាវុធនុយក្លេអ៊ែរ នោះទេ»។
កាលពីសប្តាហ៍មុន ទីក្រុងមូស្គូ បានថ្កោលទោសជាខ្លាំង ចំពោះគំនិតចង់ផ្តល់អាវុធនុយក្លេអ៊ែរបែបនោះ ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា រុស្ស៉ីនឹងប្រើប្រាស់ អាវុធទាំងអស់ដែលខ្លួនមាន ប្រសិនបើអ៊ុយក្រែន ទទួលបានអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ទីក្រុងកៀវ ធ្លាប់កាន់កាប់អាវុធនុយក្លេអ៊ែរមួយចំនួនធំនៅក្នុងដៃ ក្រោយសហភាពសូវៀត ដួលរលំកាលពីឆ្នាំ១៩៩១ ប៉ុន្តែបានបោះបង់ចោលអាវុធទាំងនោះវិញ ក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ជាថ្នូរនឹងការធានាសន្តិសុខពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៉ី។

អត្ថបទដែលជាប់ទាក់ទង