**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

អគ្គនាយករង ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានស្នើអង្គសិក្ខាសាលា ត្រូវចូលរួមចែករំលែកនូវបទពិសោធន៍ ធាតុចូលសំខាន់ៗ និងឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិត អញ្ជើញធ្វើជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), អង្គការហ្រ្គេត (GRET), សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួល និងក្រុមការងារបច្ចេកទេសគម្រោង, ដៃគូអភិវឌ្ឍន៍, អង្គការ និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៤០រូប។

ឯកឧត្ដមបណ្ឌិត បានថ្លែងបន្ដថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្រ្គេត លើការអនុវត្តគម្រោង SASI គឺពិតជា បានរួមចំណែកយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានា ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងបច្ចេកទេសថ្មីៗយកមកអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ សម្រាប់សិក្ខាសាលាប្រចាំឆ្នាំ របស់គម្រោង SASI នាឱកាសនេះ ជាការពិភាក្សាអំពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តបន្ត និងការផ្តល់អនុសាសន៍ផ្សេងៗ សម្រាប់ការអនុវត្តគម្រោងនាពេលអនាគត ហើយដែលសិក្ខាសាលាប្រចាំឆ្នាំនាថ្ងៃនេះ ក៏មានការបង្ហាញអំពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការ និងវាយតម្លៃទៅលើលទ្ធផលសម្រេចបាននៃការអនុវត្តគម្រោង ជាពិសេសការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាប្រឈមដែលកើតមានកន្លងមកផងដែរ។

សូមបញ្ជាក់ថា៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គការហ្រ្គេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) ដែលមានរយៈពេលអនុវត្តចំនួន ២៤ខែ ៕

អត្ថបទដែលជាប់ទាក់ទង