ឯកឧត្តម គៀត ច័ន្ទថារិទ្ធ និងឯកឧត្តម អូន ប៊ុនហាក់ ដឹកនាំកិច្ចប្រជុំ ចរចារៀបចំចុះ MOU ជាថ្មី ស្របតាមគោលការណ៍សម្រេចថ្មីរបស់រាជរដ្ឋាភិបាល និងចរចាបញ្ចុះតម្លៃទិដ្ឋាការអនឡាញ រវាងក្រសួងមហាផ្ទៃ ជាមួយចំនួន២
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ជាមួយឯកឧត្តម អូន ប៊ុនហាក់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីចរចារៀបចំចុះអនុស្សរណ:ស្ដីពីការយោគយល់គ្នាជាថ្មី ស្របតាមគោលការណ៍សម្រេចថ្មីរបស់រាជរដ្ឋាភិបាល និងចរចាបញ្ចុះតម្លៃទិដ្ឋាការអនឡាញ រវាងក្រសួងមហាផ្ទៃ ជាមួយធនាគារ អេស៊ីលីដា ភីអ៉ិលស៊ី និងធនាគារ កាណាឌីយ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងភាគីធនាគារ ដែលមានវត្តមានសរុបចំនួន៣០នាក់។
កិច្ចប្រជុំ បានដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម៖
១. មតិបើកកិច្ចប្រជុំ និងថ្លែងអំពីគោលបំណងនៃកិច្ចប្រជុំ ដោយឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ។
២. ការរាយការណ៍ជូនអង្គប្រជុំអំពីការរៀបចំជម្រើសកែប្រែប្រព័ន្ធផ្តល់ទិដ្ឋាការអនឡាញ ដោយឯកឧត្តម តាំង ងួនលី អគ្គនាយក នៃមជ្ឈមណ្ឌលធុរកិច្ចជំនាន់ថ្មី។
៣. មតិចូលរួមលក្ខណៈបច្ចេកទេស ដោយឯកឧត្តម សុខ វាសនា និងឯកឧត្តម សេង យូអ៊ាន់។
៤. មតិយោបល់និងសំណូមពររបស់ភាគីធនាគារទាំងពីរ។
៥. មតិបូកសរុបកិច្ចប្រជុំ របស់ឯកឧត្តម សន្តិបណ្ឌិត។