លោកXi Jinpingផ្ញើសារអបអរសាទរការបើកទៅដល់កិច្ចប្រជុំអន្តរជាតិ(Guangzhou)ស្តីពី “ការយល់ដឹងពីប្រទេសចិន”ឆ្នាំ២០២៤
ថ្ងៃទី៣ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរការបើកកិច្ចប្រជុំអន្តរជាតិ(Guangzhou)ស្តីពី “ការយដឹងពីប្រទេសចិន”ឆ្នាំ២០២៤។
លោកXi Jinpingបានលើកឡើងថា ការយល់ដឹងពីប្រទេសចិនគឺតម្រូវឱ្យមានការយល់ដឹងពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។ប្រទេសចិនបច្ចុប្បន្នកំពុងកសាងយន្តការសេដ្ឋកិច្ចទីផ្សារសង្គមនិយមដោយកម្រិតខ្ពស់ ពង្រីកជាលំដាប់ដោយនូវការបើកទូលាយបែបរបប តភ្ជាប់ដោយម្ចាស់ការជាមួយច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដោយស្តង់ដាខ្ពស់ បង្កើតយ៉ាងសកម្មនូវបរិយាកាសរបបបែបតម្លាភាពនិងអាចប៉ាន់ប្រមាណបាន។ការកសាងទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែបំពេញក្តីប្រាថ្នារបស់ប្រជាជនចំនួន១៤ប៊ីលាននាក់ចំពោះជីវភាពរស់នៅដ៏ល្អបវរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថ្មីកាន់តែច្រើនសម្រាប់ការអភិវឌ្ឍនិងសន្តិភាពរបស់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរជាតិ(Guangzhou)ស្តីពី “ការយល់ដឹងពីប្រទេសចិន”បានបើកធ្វើនៅក្រុងGuangzhouនាថ្ងៃទី៣ ខែធ្នូ ក្រោមប្រធានបទ “ធ្វើកំណែទម្រង់ដល់ទីបញ្ចប់៖ការធ្វើទំនើបកម្មតាមបែបផែនចិននិងកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍរបស់ពិភពលោក៕