**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន

ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងក្នុងក្រុងតាខ្មៅ អាជ្ញាធររកឃើញថ្នាំញៀនជាង ២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន

ភ្នំពេញ៖ ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងក្នុងក្រុងតាខ្មៅ អាជ្ញាធរបានរកឃើញថ្នាំញៀនជាង២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ខណៈជនជាតិឥណ្ឌាម្នាក់ត្រូវចាប់ខ្លួនបញ្ចូនទៅតុលាការ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងផ្ទះលេខ០៨ ផ្លូវបេតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ករណីខាងលើនេះ ត្រូវបានអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថាកម្លាំងជំនាញកំពុងតាមប្រមាញ​ឧក្រិដ្ឋជន២នាក់បន្ថែមទៀត ។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំជាជនជាតិឥណ្ឌា ពាក់ព័ន្ធនឹងករណីផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ក្នុងចំណោមបក្ខពួក៣នាក់។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បន្តថា បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ចូនទៅតុលាការហើយ ខណៈជនសង្ស័យ២នាក់ទៀតជាជនជាតិប៉ាគីស្ថាន និងឥណ្ឌា កម្លាំងជំនាញកំពុងតាមប្រមាញដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បរិយាយថា ក្រុមឧក្រិដ្ឋជនតែងតែស្វែងរកទីតាំងដែលមានអំណោយផលក្នុងការប្រព្រឹត្តិបទល្មើស មានន័យថា ជុំវិញទីតាំងខាងលើ មានផ្លូវព័ទ្ធជំុវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ មិនត្រឹមតែប៉ុណ្ណោះខាងក្នុងកន្លែងផលិតកែច្នៃផ្ទាល់ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ជៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច ម្យ៉ាងវិញទៀតសូម្បីកាកសំណល់ចេញពីច្រវាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជនរង់ចាំឱកាសទើបដឹកតាមរថយន្តយកទៅបោះចោល។

យ៉ាងណា ឯកឧត្ដមនាយឧត្ដមសេនីយ៍បញ្ជាក់ថា មកទល់ពេលនេះ សមត្ថកិច្ចជំនាញ ក៏ដូចជារូបឯកឧត្ដមផ្ទាល់ នៅមិនទាន់អាចសន្មត់ជាផ្លូវការឡើយថា ផ្ទះវីឡានោះជាទីតាំងផលិតគ្រឿងញៀនបានហើយឬនៅនោះទេ ព្រោះករណីនេះ កំពុងក្នុងស្ថិតការស្រាវជ្រាវ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍លើកឡើងទៀតថា ឧបករណ៍បម្រើការផលិតក្នុងផ្ទះវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញត្រូវការពេលពិនិត្យដើម្បីឱ្យប្រាកដថាជាករណីផលិត ឬកែច្នៃផលិត ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បន្តថា ក្រោយករណីនេះកើតឡើង អាជ្ញាធរ នឹងបង្កើនការស្រាវជ្រាវបន្ថែមទៅលើទីតាំងផ្ទះវីឡាធំៗដែលសង្ស័យ ព្រមទាំងជនបរទេសដែលមករស់នៅកម្ពុជា ប៉ុន្តែទន្ទឹមនឹងនោះវាអាស្រ័យទៅលើសមត្ថកិច្ចថា តើមានលទ្ធភាពសិក្សាស្វែងយល់អំពីធាតុផ្សំនៃបទល្មើសកម្រិតណា៕

អត្ថបទដែលជាប់ទាក់ទង