**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ADB អនុម័តជំនួយ ១៧៣លានដុល្លារ ឱ្យកម្ពុជា ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹក សម្រាប់សម្របទៅនឹងអាកាសធាតុ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា (ADB) នៅព្រឹកថ្ងៃអង្គារនេះបានសម្រេចអនុម័តកម្ចី និងជំនួយឥតសំណងប្រមាណ ១៧៣លានដុល្លារអាម៉េរិក​ ឱ្យកម្ពុជា ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹក សម្រាប់សម្របទៅនឹងអាកាសធាតុ លើគម្រោងចំនួន២ នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស ADB បានឱ្យដឹងថា កម្ចី និងជំនួយឥតសំណងសរុបចំនួន១៧៣លានដុល្លារនេះ នឹងត្រូវយកទៅអនុវត្តលើគម្រោងចំនួន២ ដោយគម្រោងទី១ មាន​ទឹក​ប្រាក់ចំនួន៨៨​លាន​ដុល្លារ​អាម៉េរិក​ ដែលផ្តោត​សំខាន់លើ​អាង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់។ គម្រោងទី១នេះ នឹងពង្រឹងការគ្រប់គ្រងធនធានទឹករួមបញ្ចូលគ្នា សម្របតាមអាកាសធាតុ បរិស្ថាន ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ដ្រ និងកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់។ រីឯ គម្រោងទី២ ADB អនុម័តហិរញ្ញប្បទានបន្ថែមចំនួន៨៥លានដុល្លារអាម៉េរិក ទៅលើការកែលម្អប្រព័ន្ធធារាសាស្ត្រដែលកំពុងដំណើរការស្រាប់ ដើម្បីជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការចែកចាយទឹក និងធន់នឹងអាកាសធាតុ នៅទូទាំងប្រព័ន្ធធារាសាស្ដ្រចំនួន៤ ដែលមាននៅក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ។

គម្រោងទី២នេះ នឹងជួយកសិករកម្ពុជា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ ប្រសិទ្ធភាពនៃការចែកចាយទឹក រួមជាមួយនឹងការគាំទ្រដល់ការងារការអភិវឌ្ឍសមត្ថភាពប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងធនធានទឹកជាតិរបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធផងដែរ។ ADB បានបញ្ជាក់ថា៖«គម្រោងទាំងនេះនឹងផ្តល់សិទ្ធិអំណាចដល់កសិករជាមួយនឹងការអនុវត្តប្រព័ន្ធធារាសាស្ត្រ អាកាសធាតុឆ្លាតវៃ ដើម្បីធានាជីវភាពរបស់ពួកគេ លើកកម្ពស់ផលិតកម្មស្បៀង និងពង្រឹងសន្តិសុខស្បៀង។ ADB មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីដោះស្រាយតម្រូវការបន្ទាន់ទាំងនេះ និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំមួយ»។

គួរបញ្ជាក់ថា កម្ពុជាតែងតែប្រឈមនឹងគ្រោះទឹកជំនន់ញឹកញាប់ក្នុងរដូវវស្សា ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ៤លាននាក់ ឬស្មើនឹងជិតមួយភាគបួននៃចំនួនប្រជាជន។ បញ្ហានេះ បានបណ្តាលឱ្យកម្ពុជារងការខាតបង់ប្រចាំឆ្នាំប្រមាណចំនួន២៥០លានដុល្លារ ដែលស្មើនឹងជាង១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ការប៉ាន់ប្រមាណក៏បានបង្ហាញដែរថា ដីកសិកម្មភាគច្រើនរបស់កម្ពុជានឹងប្រឈមនឹងហានិភ័យនៃការកើនឡើងបញ្ហាគ្រោះរាំងស្ងួត ជាមួយនឹងការកើនឡើងនៃសីតុណ្ហភាព និងភាពតានតឹងដោយសារកម្តៅ ខណៈការខាតបង់ក្នុងផលិតកម្មកសិកម្មក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ ភាគច្រើនក៏បណ្តាលមកពីទឹកជំនន់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង