សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជិនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន នៅផ្ទះភ្ញៀវរដ្ឋ Diayutai រដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងជំនួបជាថ្មីលើទឹកដីមហាមិត្តចិន សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជិនពីង បានបង្ហាញការនឹករលឹក និងស្វាគមន៍គ្នាប្រកបដោយភាពស្និទ្ធស្នាលបំផុត ៕