**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា

អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៤-២០២៧ នៅថ្នាក់ស្រុកពញាឮ

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍នានាជាច្រើន ដែលជាតម្រូវការចាំបាច់ ជាក់ស្តែង ក្នុងមូលដ្ឋានស្រុកពញាឮ ត្រូវបានស្នើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៤-២០២៧ នៅថ្នាក់ស្រុកពញាឮ ដើម្បីកៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រដល់គម្រោងវិនិយោគទាំងនោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកពញាឮ ក្រោមអធិបតីភាព លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល។

លោក ឌឹម បូរ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្មនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះសិក្ខាសាលានេះនឹងធ្វើអោយមានការសម្របសម្រួលមួយ រវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់រដ្ឋបាលស្រុក-ឃុំ ដែលបង្កើតឱ្យមានកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងគ្រប់ភាគីពាក់ព័ន្ធនានាកាន់តែប្រសើឡើង។

លោកអភិបាលរងខេត្ត បានបន្តថា សិក្ខាសាលានេះ គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សាស្រុក និងឃុំ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានស្នើដល់រដ្ឋបាលស្រុក និងឃុំទាំង១១ នៃស្រុកពញាឮ ត្រូវខិតខំអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរពាក់ព័ន្ធ សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះបានប្រកបដោយជោគជ័យ។

លោកអភិបាលរងខេត្ត បានធ្វើការក្រើនរំលឹកថា ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលស្រុក និងឃុំទាំងអស់ត្រូវរៀបចំឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា លើគម្រោងជាអាទិភាព ដោយឆ្លុះបញ្ចាំងឱ្យបានច្បាស់លាស់អំពីតំរូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ គ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់ខ្លួន ដើម្បីធ្វើការគាំលើទ្រគម្រោងដែលជាតម្រូវការរបស់ប្រជាពលរដ្ឋបានចំគោលដៅ។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា គម្រោងស្នើឡើងទូទាំងខេត្តឆ្នាំ២០២៣សម្រាប់អនុវត្តឆ្នាំ២០២៤ មាន ៣.៩២៨គម្រោង មាន ៧វិស័យ រួមមាន៖ វិស័យកសិកម្ម ៣៥៧គម្រោង, វិស័យអាជីវកម្ម ៥១៨គម្រោង, វិស័យវិស័យអប់រំ ៤៤៣គម្រោង, វិស័យសុខភាព ៩២៧គម្រោង, វិស័យភាពងាយរងគ្រោះ ១៧៩គម្រោង, វិស័យបរិស្ថាន ៦១៩គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ ៨៨៥គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២.៥៧៨គម្រោង ស្មើនឹង ៦៦ភាគរយ។ ដោយឡែកក្រុង អរិយក្សត្រ គម្រោងស្នើឡើងទាំង៧វិស័យសរុប ២៩៩គម្រោង រួមមាន៖ វិស័យកសិកម្ម ២៤គម្រោង, វិស័យអាជីវកម្ម ៤០គម្រោង, វិស័យវិស័យអប់រំ ២៥គម្រោង, វិស័យសុខភាព ៧៤គម្រោង, វិស័យភាពងាយរងគ្រោះ ២០គម្រោង, វិស័យបរិស្ថាន ៥៣គម្រោង, វិស័យរដ្ឋបាល និងសន្តិសុខ ៦៣គម្រោង, ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២២១គម្រោង ស្មើនឹង ៧៤ភាគរយ។

សូមបញ្ចាក់ថា ក្នុងសិក្ខាសាលាសមាហរណកម្មនេះ ស្រុករដ្ឋបាលស្រុកពញាឮ បានលើកឡើង ៨៦គម្រោង ទទួលបានការគាំទ្រ ចំនួន ៨គម្រោង ស្មើនឹង ៥,៨ភាគរយ និងរដ្ឋបាលឃុំទាំង១១ បានលើកឡើង ៣២០គម្រោង ទទួលបានការគាំទ្រ ចំនួន ១៩០គម្រោង ស្មើនឹង ៥៩,៣៧ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង