**អវកាសយានិក Shenzhou-18 ជួបជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីត្រឡប់មកពីអវកាស**ប្រមុខការទូតអាមេរិក៖ ការកាន់កាប់ Greenland នឹងមិនកើតឡើងទេ**បណ្តាប្រទេសអ៊ឺរ៉ុបឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Trump លើ Greenland ដោយសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាព**ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)**គណបក្ស​ប្រឆាំង​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាង​ច្បាប់​នៃ​ការ​ស៊ើប​អង្កេត​ពិសេស​របស់​លោក​ប្រធានាធិបតី Yoon Suk-yeol**ក្រុមហ៊ុន Apple នៅតែមិនអាចលក់ទូរសព្ទ iPhone 16 នៅឥណ្ឌូណេស៊ី**ឆ្នាំ២០២៤ ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣៥,៥៤លាននាក់**សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ទទួលស្គាល់ថា ការចរចារកសន្តិភាព ប្រហែលអាចបញ្ចប់សង្រ្គាមអ៊ុយក្រែន

ឡុងដ៍៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា ការបង្កើនការគាំទ្រ ដល់អ៊ុយក្រែនមានសារសំខាន់ ដើម្បីជួយឱ្យអ៊ុយក្រែន អាចស្ថិតលើគោលជំហររឹងមាំបំផុតមួយ សម្រាប់កិច្ចចរចារកសន្តិភាព ស្របពេលលោកទទួលស្គាល់ថា សង្រ្គាមអ៊ុយក្រែនប្រហែលអាចបញ្ចប់បានតាមរយៈការចរចា។

លោក Starmer បាននិយាយដូច្នេះថា «យើងចាំបាច់ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ហើយធ្វើគ្រប់យ៉ាងដើម្បីគាំទ្រអ៊ុយក្រែន ទោះត្រូវ ចំណាយពេលយូរប៉ុនណាក៏ដោយ ដើម្បីឱ្យអ៊ុយក្រែន ស្ថិតនៅលើគោលជំហរដ៏រឹងមាំបំផុតមួយ សម្រាប់ការចរចា ព្រោះបើបែបនោះ ពួកគេអាចឆ្ពោះទៅសម្រេចបាន សន្តិភាពមួយ ដែលមានយុត្តិធម៌ និងឋិតថេរយូរអង្វែង ស្របតាមលក្ខខណ្ឌរបស់ពួកគេ ដែលធានាសន្តិសុខ និងឯករាជ្យរបស់ពួកគេ ព្រមទាំងសិទ្ធិដើម្បីជ្រើសរើស អនាគតរបស់ពួកគេផ្ទាល់»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស គឺចំពេលដ៏សំខាន់មួយក្នុងសង្រ្គាមនៅអ៊ុយក្រែន ដោយរុស្ស៉ីកំពុង តែរុលទៅមុខក្នុងសន្ទុះលឿនបំផុត គិតចាប់តាំងពីឆ្នាំ២០២២មក ហើយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលមិនគាំទ្រការផ្តល់ជំនួយច្រើនលើសលប់របស់អាមេរិក ឱ្យទៅអ៊ុយក្រែន បានសន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ក្រោយពេលលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ៕

អត្ថបទដែលជាប់ទាក់ទង