**គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន**ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ**សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame

វ៉ាសុីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame ឡើងវិញ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

វាគឺជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងបំផុត របស់លោក ត្រាំ គិតចាប់តាំងពី លោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃ សហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកា។

ព្រះវិហារ Nortre-Dame ដ៏ល្បីល្បាញប្រចាំរដ្ឋធានីប្រទេសបារាំង បានរងការឆាបឆេះ យ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះអគ្គិភ័យកាលពីជាង៥ឆ្នាំមុន។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហោះសារលើ បណ្តាញទំនាក់ទំនងសង្គម កោតសរសើរកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការស្តារជួសជុល ព្រះវិហារគ្រឹស្តបុរាណមួយនេះ ឡើងវិញ។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ត្រាំ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង។ ក្រុមការងារផ្ទេរអំណាចរបស់លោក ត្រាំ មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះសំណួរថា តើលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងជួបមេដឹកនាំបរទេសដទៃទៀត នៅទីក្រុងប៉ារីសដែរឬអត់។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខណៈវានឹងជា អាណត្តិកាន់អំណាចលើកទី២ ក្រោយរូបលោកធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក បានមួយអាណត្តិកាលពីចន្លោះឆ្នាំ២០១៧-២០២១៕

អត្ថបទដែលជាប់ទាក់ទង