**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ**សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន**EDC ជូនដំណឹងពីការរអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី ៥-៨ ខែធ្នូ**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦​ ឆ្នាំទី១ អាណត្តិទី៤

នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់ App NoDrug

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់ App NoDrug។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងបែបនេះ ក្នុងពិធីបិទនិងប្រគល់វិញញាបនបត្រដល់សិក្ខាកាមជ័យលាភី នៃសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពី «ការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀនដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយLOA នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកកំរៀង។

បើតាមរបាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឲ្យឃើញថាសិក្ខាសាលានេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកកំរៀងតាមរយៈការធ្វើតេស្តមុនវគ្គនិងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះគឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះមានចំនួនរហូតដល់៩៥% ហើយការយល់ដឹងពី App NoDrug គឺមានកើនឡើងដល់ 63%។

ថ្លែងក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរនិងកោតសរសើរដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែកនិងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋានដើម្បីឲ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លៃងបន្តដោយឲ្យគ្រប់សមាសភាពទាំងអស់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនិយាយជារួមនិងនិយាយដោយឡែកស្រុកកំរៀងត្រូវរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលក្នុងនោះលក្ខណៈសម្បត្តិទី២ គឺត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេសជាតិហើយលោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពិសេសភូមិឃុំត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំពិសេសបំផុសឲ្យប្រជាជនប្រើប្រាស់ App NoDrug ដើម្បីរួមគ្នាដោះស្រាយឲ្យខានតែបាននៅបញ្ហាគ្រឿងញៀន “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀនសហគមន៍មានសុវត្ថិភាពនិងការអភិវឌ្ឍ” ៕

អត្ថបទដែលជាប់ទាក់ទង