**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

ចិន ប្រកាសហាមឃាត់ការនាំចេញរ៉ែសំខាន់ៗទៅកាន់អាមេរិក បង្កើនភាពតានតឹងពាណិជ្ជកម្ម

ប៉េកាំង៖ ប្រទេសចិនបានប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ហ្គាលីញ៉ូម (gallium) ហ្គេម៉ាញ៉ូម (germanium) និងអង់ទីម៉ូនី (antimony) ទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ និងអនុវត្តចំពោះតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្រសួងក៏បានទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចេញទៅអាមេរិក។ ការហាមឃាត់នេះ គឺជាការពង្រីកការអនុវត្តដែនកំណត់ដែលមានស្រាប់ លើការនាំចេញសារធាតុរ៉ែសំខាន់ៗ ដែលទីក្រុងប៉េកាំង បានចាប់ផ្តើមកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃអង្គារថា ជាគោលការណ៍ ការនាំចេញហ្គាលីញ៉ូម ហ្គេមេនីញ៉ូម អង់ទីម៉ូនី និងសម្ភារៈរឹង ទៅកាន់សហរដ្ឋអាមេរិក មិនត្រូវបានអនុញ្ញាតទេ។

សារធាតុរ៉ែទាំងនេះ មានសារៈសំខាន់ សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ (infrared technology) និងឧបករណ៍អេឡិចត្រូនិក។ ជាឧទាហរណ៍ ហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ត្រូវបានប្រើប្រាស់ក្នុងការផលិតបន្ទះឈីប ចំណែកឯ ហ្គេម៉ាញ៉ូមក៏ត្រូវបានប្រើក្នុងបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ ខ្សែកាបអុបទិក និងកោសិកាពន្លឺព្រះអាទិត្យ។ អង់ទីម៉ូនី ត្រូវបានប្រើក្នុងការផលិតគ្រាប់រំសេវ កាំជ្រួចអ៊ីនហ្វ្រារ៉េដ អាវុធនុយក្លេអ៊ែរ និងវ៉ែនតាពេលយប់។

ការហាមឃាត់នេះ បានបង្កើនភាពតានតឹង នៅក្នុងជម្លោះពាណិជ្ជកម្ម រវាងចិននិងសហរដ្ឋអាមេរិក។ អ្នកជំនាញបានព្រមានថា ការហាមឃាត់នេះអាចនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅទូទាំងពិភពលោក ដោយសារតែសារធាតុរ៉ែទាំងនេះ មានសារៈសំខាន់ សម្រាប់ឧស្សាហកម្មជាច្រើន។ វាក៏អាចបង្កើនការប្រកួតប្រជែង ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សារធាតុរ៉ែទាំងនេះ ពីប្រទេសដទៃទៀតផងដែរ។

អត្ថបទដែលជាប់ទាក់ទង