**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)**គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន**ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកផលិតមាតិកា គឺបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម

 
ភ្នំពេញ៖ អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO “ Make Money Online “ គឺគេមិនខ្វល់ពីក្រមសីលធម៍វិជ្ជាជីវៈអ្វីនោះទេ គេគឹតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀត។ ឯកឧត្តម រដ្ឋមន្ត្រី បានសំដែងនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើន ធ្វើអោយប្រជាជនសម្បូរណ៍
Content ក្នុងការមើល ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវ ស្ត្រេស តាមរយៈការទស្សនាមាតិកាដែលកំប្លែងសប្បាយ។

តាមរយៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ក្រុម អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers ត្រូវបន្តផលិត Content មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសខ្មែរនោះទេ គឺគិតពីការផលិត Content ដែលមានលក្ខណៈនូវតំលៃជាសកល ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជន របស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពបានរឹងមាំ ។

នេះជាប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួប សំណេះសំណាល និងជូនបណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភត្ត្រា បានស្នើដល់អ្នកផលិតមាតិកាទាំងអស់ បន្តបង្កើត Content ល្អ ល្បឿនលឿន ហើយសូមគោរពក្រមសីលធម៍វិជ្ជាជីវៈ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok Facebook ជាដើម ដោយមិនផ្សាយ រូបអាក្រាត រូបហឹង្សា ការធ្វើអោយ មានការស្អប់រើសអើងជាតិសាសន៍ផ្សេងៗ ហើយក៏ត្រូវគោរពនូវ ក្រមសីលធម៍ក្នុង វិជ្ជាជីវៈសារព័ត៌មាន ទោះបីបងប្អូនជាអ្នកបង្កើតមាតិកាផ្សាយក៏ដោយ តែជាអ្នក ស្ថិតនៅក្នុងចង្កោមនៃវិស័យព័ត៌មាន និងសោតទស្សន៍ ដែលត្រូវគោរពវិជ្ជាជីវៈអោយបានល្អ។ ដូច្នេះត្រូវបូកបន្ថែមខ្លឹមសារ ល្បឿន ក្រមសីលធម៍ វិជ្ជាជីវៈ រួមជាមួយការពិត និងតម្លៃសម្រាប់ផ្តល់ដល់អ្នកចំណាយពេលទស្សនា។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកផលិតមាតិកា ត្រូវប្រុងប្រយ័ត្នខ្ពស់ គឺប្រសិនបើមានភាព មិនច្បាស់នោះទេសូមកុំផ្សព្វផ្សាយ ព្រោះនៅពេលដែលយើងផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ព័ត៌មានអាក្រក់ គឺមានការសាយភាយលឿនណាស់ ទោះបីយើងផ្សាយកែតម្រូវវិញមិនសូវមានអ្នកមើលនោះទេ។ តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណ មានវិទ្យុ ទូរទស្សន៍ ទោះបីការផ្សាយយឺតបន្តិច តែធ្វើអោយមានតុល្យភាពគ្រប់ជ្រុងជ្រោយ ពេញលេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា គ្រោះថ្នាក់បច្ចុប្បន្ននៅក្នុងបណ្តាញទំនាក់ទំនងសង្គមលឿនគឺជាមានគុណសម្បត្តិ និងគុណវិបត្តិ ហើយគុណសម្បត្តិគឺធ្វើអោយប្រជាជនទទួលបានព័ត៌មានលឿន ប៉ុន្តែប្រសិនជាព័ត៌មាននោះខុសនឹងធ្វើអោយគ្រោះថ្នាក់កាន់តែច្រើន។ បើសិនជាព័ត៌មានក្លែងក្លាយដឹកមុខយើងកាន់តែច្រើន នោះនឹងធ្វើអោយ មានផលប៉ះពាល់កាន់តែច្រើន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ដល់អ្នកផលិតមាតិកា ដែលមានឥទ្ធិពលក្នុងប្រពន្ធ័ផ្សព្វផ្សាយសង្គម ជួយធ្វើការផ្សាយសារបញ្ជ្រាបអប់រំអោយមានការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើ ប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការគោរពសីលធម៍ក្នុងសង្គម ដើម្បីអោយ សាធារណជនបានយល់ដឹងកាន់តែច្បាស់។

ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា ការជួបជុំគ្នាជាលើកទី១ រវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយអ្នកបង្កើតមាតិកាសង្គម បរិស្ថាន មនុស្សធម៍ អប់រំ បច្ចេកវិទ្យា ទេសចរណ៍ វប្បធម៍ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីបង្កើតជាថ្នាលអោយមានកិច្ចសហការរវាង ក្រសួងព័ត៌មាន ជាមួយបងប្អូនអ្នកផលិត Content ទាំងអស់ ដែលអាចចូលរួមយ៉ាងសំខាន់ក្នុងការប្រែក្លាយនិន្នាការវិវត្តន៍ថ្មីទាំងនេះ អោយទៅជាកាលានុវត្តភាព ប្រកបដោយថាមពល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការរួមគ្នាបង្កើត និងចែករំលែកមាតិកា ចំណេះដឹង ជាគុណប្រយោជន៍ផ្សព្វផ្សាយពី រម្មណីយដ្ឋាន បរិស្ថាន មនុស្សធម៍ ទេសចរណ៍ និងវប្បធម៍របស់ប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង