លោកXi Jinpingជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា
ថ្ងៃទី៣ ខែធ្នូ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជានៅសណ្ឋាគាររដ្ឋDiaoyutaiនៅក្រុងប៉េកាំង។
លោកXi Jinpingបានលើកឡើងថា មិត្តភាពដែកថែបសមស្របទាំងអស់នូវផលប្រយោជន៍រួមរបស់ប្រជាននៃប្រទេសទាំង២។ជានិច្ចកាល ភាគីចិនចាត់ទុកកម្ពុជាជាទិសដៅសំខាន់ផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួមវាសនារវាងប្រទេសចិននិងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ភាគីទាំង២ទី១គឺគួរគាំទ្រគ្នាទៅវិញទៅមកនិងពង្រឹងមិត្តភាពដែកថែប។ទី២គឺធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមក រួមគ្នាស្វែងរកការអភិវឌ្ឍ។ទី៣ គួរក្តាប់ជាប់ឱ្យបាននូវកិច្ចហប្រតិបត្តិការនិងកាលាវនុត្តភាព ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មីដោយឈ្នះ-ឈ្នះ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានលើកឡើងថា មិត្តភាពរវាងកម្ពុជានិងចិនបង្កើតឡើងដោយអ្នកដឹកនាំជំនាន់ចាស់នៃភាគីទាំង២ ហើយបានឆ្លងកាត់នូវការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា សហគមន៍រួមវាសនារវាងកម្ពុជានិងចិនសមស្របទៅនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២។ភាគីកម្ពុជានឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ គាំទ្រភាគីចិនក្នុងការគាំពារផលប្រយោជន៍ស្នូល រីករាយរួមជាមួយភាគីចិនក្នុងការបង្កើនដោយគ្រប់ជ្រុងជ្រោយនូវការប្រាស្រ័យទាក់ទងរវាងបក្សនិងបក្ស ធ្វើឱ្យមានទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងប្រាដកប្រជាលើគ្រប់វិស័យ ធ្វើឱ្យការផ្លាស់ប្តូររវាងយុវជននិងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធ ដើម្បីផ្តល់ផលប្រយោជន៍កាន់តច្រើនដល់ប្រជាជននៃប្រទេសទាំង២៕