**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន

កម្ពុជា-ឥណ្ឌា ចុះ MOU ស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌា សម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័ស (QIP) នៅកម្ពុជា”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី “កម្មវិធីជំនួយឥតសំណងរបស់ឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផលប៉ះពាល់រហ័សនៅកម្ពុជា” (Indian Grant Assistance for Implementation of Quick Impact Project – QIP) រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដឹកនាំដោយលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសុខភាពសិក្សា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានផ្តល់ដំណឹងអំពីការបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជារបស់លោកជំទាវនាពេលឆាប់ៗខាងមុខនេះ ដោយបានឆ្លៀតយកឱកាសនេះជម្រាបលា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចជាការបន្តជួយគាំទ្រលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតំបន់ដាច់ស្រយាល ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវកិច្ចសហការប្រកបដោយការយកចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកន្លងមក ដែលបានជួយសម្របសម្រួលជំរុញឱ្យរាល់គម្រោងគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាដំណើរការទៅដោយរលូន និងជោគជ័យ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលឥណ្ឌា ក្នុងការបន្តផ្តល់ជំនួយឥតសំណងដល់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាច្រើនស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ដែលផ្តល់អាហារូបករណ៍ និងជួសជុល សាងសង់សាលារៀនជាច្រើនកន្លងមក ដោយគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀត នៃការប្ដេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពប្រជាជនកម្ពុជានៅតំបន់ដែលមានតម្រូវការបំផុត ព្រមទាំងបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចការងារ និងបេសកកម្មនានានៅពេលខាងមុខបន្ដទៀត។

គួរបញ្ជាក់ដែរថា គម្រោងដែលចុះអនុស្សារណៈយោគយល់គ្នានាពេលនេះរួមមាន៖
(១). គម្រោងទី១៖ គម្រោងទឹកស្អាត និងអនាម័យ (Water, Sanitation and Hygiene in School) ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយគ្រោងនឹងសាងសង់បង្គន់អនាម័យ ដែលមានកន្លែងលាងដៃចំនួន៤ នៅក្នុងសាលាចំនួន៤ គ្រោងផ្តល់ច្រាសដុសធ្មេញនិងថ្នាំដុសធ្មេញសម្រាប់សិស្សនិងគ្រូទាំងអស់នៃសាលា បឋមសិក្សាទាំង៤ និងសាប៊ូលាងដៃសម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ។

(២). គម្រោងទី២៖ ការរៀបចំប្រព័ន្ធទឹកនៅក្នុងសាលារៀនឆ្លើយតបទៅនឹងភាពធន់នៃអាកាសធាតុ (Climate Resilient School Water System) ឆ្នាំ២០២៤-២០២៥ នៅក្នុងខេត្តព្រៃវែង ដោយគ្រោងសាងសង់ប្រព័ន្ធទឹកដែលប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar energy-based standard school water system) នៅក្នុងសាលាចំនួន៥។

(៣). គម្រោងទី៣៖ ការអភិវឌ្ឍសាលាស្តង់ដាគំរូនៅសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ឥណ្ឌា (Standard Model School Development at India-Cambodia Friendship Primary School) ឆ្នាំ ២០២៤-២០២៥ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគ្រោងសាងសង់បង្គន់អនាម័យដែលមានកន្លែងលាងសម្អាតដៃចំនួន១បង្គន់ សាងសង់ក្លោងទ្វារសាលារៀន សាងសង់របងសាលារៀន រៀបចំឡើងវិញនូវប្រព័ន្ធទឹកស្អាតនៅក្នុងសាលារៀន និងកែលម្អបរិស្ថានសាលារៀន៕

អត្ថបទដែលជាប់ទាក់ទង