ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមស្តាប់បាឋកថាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមស្តាប់បាឋកថាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និង លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ។
ក្នុងបាឋកថានេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គនាយករង ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថានៅក្នុងបាឋកថាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួងមុខងារសាធារណៈរួមមាន៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដោយឯកឧត្តម គង់ សុវត្ថិភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. និងបទពិសោធរបស់ក្រសួងមុខងារសាធារណៈលើការពិនិត្យឡើងវិញ និង ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន ដោយឯកឧត្តម ប្រាក់ ប្រានីដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. ៕