**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ តាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យានៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤មក សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យា នៅស្ថានីយភូមិល្វា ព្រៃក្មេង និងភ្នំគូលែន ដោយពិព័រណ៍ខាងលើ មានរយៈពេល៣ខែ គ្រោងនិងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥ខាងមុខ។

វត្ថុសិល្បៈដែលបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទាំងអស់មានចំនួន៥៧វត្ថុ។ ដោយយកមកពីភូមិល្វា និងព្រៃក្មេង ជាស្ថានីយសម័យបុរេប្រវត្តិសាស្រ្ត ដែលវត្ថុទាំងអស់ គឺយកចេញពីផ្នូរសព គ្រឿងអលង្ការ មានចិញ្ចៀន ក្រវិល និងកងដៃអំពីសំរិទ្ធ។ ហើយក្នុងនោះក៏មានកណ្តឹង ចង្ក្រង់ និងកាក់ធ្វើអំពីសំរិទ្ធ ខ្នារអំបោះ និងគ្រាប់លុញធ្វើពីឥដ្ឋដុតផងដែរ។ រីឯវត្ថុសិល្បៈមកពីភ្នំគូលែនវិញ ជាបុរាណដ្ឋានសម័យប្រវត្តិសាស្រ្ត ដែលវត្ថុទាំងនោះ កំណាយយកចេញពីកន្លែងខុសៗគ្នា មានប្រាសាទ ,បន្ទាយ និងពើងថ្មជាដើម។ វត្ថុដែលរកឃើញមានច្រើនយ៉ាងក្នុងនោះមាន សន្លឹកមាស ,ត្បូង ,ត្រាធ្វើអំពីថ្ម អង្កាំ ,បន្ទះសំរិទ្ធ និងផ្លែកាំបិទជាដើម។

សូមបញ្ជាក់ថា វត្ថុសិល្បៈដែលបានមកពីការធ្វើកំណាយបុរាណវិទ្យនៅភូមិល្វា និងព្រៃក្មេង ជាកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងសាកលវិទ្យាល័យស៊ីដនី តាមរយៈគម្រោងពីវាលស្រែ ក្លាយមកជាទីក្រុង ជាមួយអាជ្ញាធរជាតិអប្សរា រវាងឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤។ រីឯនៅភ្នំគូលែន ជាកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍន៍ ហៅកាត់ថា ADFជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។

គោលបំណងនៃការតាំងពិព័រណ៍នេះគឺដើម្បីបង្ហាញជូនសារធារណៈជនទូទៅ ដែលចង់ស្វែងយល់អំពីវត្ថុសិល្បៈ និងរបស់ប្រើប្រាស់ផ្សេងៗពីបុរាណ។ ជាពិសេសគឺចង់ឲ្យសារធារណៈជនដឹងថា ក្រោយពេលធ្វើកំណាយរួច តើវត្ថុដែលគេរកឃើញទាំងនោះ គេយកទៅទីណា? ដូច្នេះហើយការតាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ អាចផ្តល់ភាពងាយស្រួល ដល់សារធារណៈជនដែលចង់យល់ដឹងអំពីប្រវត្តិសាស្រ្ត តាមរយៈវត្ថុសិល្បៈផ្សេងៗ ដែលបុព្វបុរសយើងធ្លាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផង និងក្នុងកិច្ចគោរពបូជាផង។

ក្នុងន័យនេះ សូមអញ្ជើញសាធារណជន ចូលរួមទស្សនា និងឈ្វេងយល់ពីវត្ថុសិល្បៈ ដែលបានដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលមានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹកដល់ម៉ោង៤:៣០ល្ងាច៕

អត្ថបទដែលជាប់ទាក់ទង