**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើងថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់តំបន់ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហាសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចលើកទី១ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមកិច្ចសហការរវាង UNESCAP និងគណៈកម្មាធិការជាតិអេស្កាប់ ព្រមទាំងមានការចូលរួមពីតំណាងប្រទេសឡាវ គិរីបាទី នេប៉ាល់ កោះសូឡូមុន បង់ក្លាដេស និងប្រទេសទូវ៉ាលូ និងតំណាងមកពីក្រសួងការបរទេសកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងផែនការ ក្រសួងប្រៃណីយ៍ ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់អង្គប្រជុំថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ។

ចន្លោះឆ្នាំ២០១០ និង ២០១៩ កម្ពុជាសម្រេចបាននូវកំណើន GDP ប្រចាំឆ្នាំជាមធ្យម ៧% ដែលជំរុញដោយវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម វាយនភ័ណ្ឌ និងសេវាកម្ម។ គោលនយោបាយយុទ្ធសាស្ត្រដែលផ្តោតលើធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ បានជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច ដែលវាបានបង្ហាញពីភាពធន់របស់កម្ពុជា ទៅនឹងបញ្ហាប្រឈម ដូចជាការស្តារឡើងវិញក្រោយជម្លោះ និងជំងឺរាតត្បាត COVID-19។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្រួចទៅតាមក្របខ័ណ្ឌសកលដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកម្មវិធីសកម្មភាពដូហា ដោយផ្តោតជាសំខាន់លើ បរិវត្តន៍កម្មឌីជីថល ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីដោះស្រាយភាពងាយរងគ្រោះ និងចាប់យកឱកាសនាពេលអនាគត។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ESCAP ដៃគូអភិវឌ្ឍន៍ និងគណៈប្រតិភូសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគាំទ្រប្រទេសមានការអភិវឌ្ឍតិចតួច និងបានអំពាវនាវឱ្យបង្កើនកិច្ចសហការដើម្បីបង្កើតអនាគតដ៏រឹងមាំ និងប្រកបដោយចីរភាព សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកលលោកទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង