ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន។
កិច្ចប្រជុំបានផ្តោតការពិភាក្សាផ្នែកបច្ចេកទេស និងស្វែងរកដំណោះស្រាយមួយចំនួន ដើម្បីពង្រឹងយន្តការដោះលែងដោយមានលក្ខខណ្ឌនេះ ដោយឈរលើមូលដ្ឋានមាត្រា៥១២ មាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងគោលការណ៍ណែនាំ ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាន ដែលមានការពាក់ព័ន្ធ៕